​សត្វក្របីជាង២០ក្បាល នៅស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ ដោយសាជំងឺសាទឹក

2022/06/29 02:21:55 am        73

សៀមរាប ៖ សត្វក្របីចំនួន២៧ក្បាលរបស់ប្រជាកសិករជាង២០គ្រួសារ នៅឃុំកែវពណ៌ស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ និងជាច្រើនក្បាលទៀតកំពុងកើតជំងឺ ដែលអ្នកជំនាញអះអាងថា ដោយសារកើតជំងឹសាទឹក ខណៈដែលម្ចាស់បានលែងចោលនៅក្នុងព្រៃរនាមក្នុងបឹងទន្លេសាប ។

លោក ព្រុំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ដសៀមរាប មានប្រសាសន៍នៅល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២នេះថា ចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី២៨ខែមិថុនានេះ ក្រុមការងារពេទ្យសត្វ បានរកឃើញសត្វក្របីចំនួន២៧ក្បាលបានងាប់ជាបន្ដបន្ទាប់ និងខ្លះទៀតមានជំងឺ ដោយសារកើតជំងឺសាទឹក ខណៈដែលម្ចាស់របស់វាលែងចោលតាមទម្លាប់នៅតាមវាលព្រៃរនាមក្នុងបឹងទន្លេសាប។សត្វក្របីទាំងនោះ ជារបស់ប្រជាពលរដ្ឋចំនួន២២គ្រួសារ ស្មើរនឹង៤ភូមិស្ថិតនៅឃុំកែវពណ៌ ស្រុកពួក ខេត្ដសៀមរាប ជាប់ខាងជើងបឹងទន្លេសាប ។លោកបានបន្ដថា ក្រុមការងារពេទ្យសត្វបាន ខិតខំធ្វើការចាក់ថ្នាំដល់សត្វក្របីដែលកំពុងកើតជំងឺ ហើយការផ្ដល់វ៉ាក់សាំងដល់សត្វក្របីមានការលំបាកខ្លះៗក្នុងការស្វែងរកស្វក្របី ព្រោះប្រជាកសិករ បានលែងសត្វក្របីចោលនៅក្នុងព្រៃរនាមដែលមានចំង៉ាយឆ្ងាយ ពិបាកធ្វើដំណើរ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមមន្ដ្រីពេទ្យសត្វ បានបញ្ជូនអ្នកជំនាញចាក់វ៉ាក់សាំង និងទៅព្យាបាលសត្វក្របីជាបន្ដបន្ទាប់ ដើម្បីជួយសង្រ្គោះសត្វក្របីនោះផងដែរ។លោកបានបន្ថែមថា ជំងឹសាទឹដែលកើតលើសត្វក្របីនេះ គឺមានវ៉ាក់សាំងការពារ ប៉ុន្ដែកន្លងមកប្រជាកសិករដែលជាម្ចាស់ក្របី មិនបានយកក្របីទៅចាក់វ៉ាក់សាំងការពារនោះទេ នៅពេលក្រុមជំនាញមានកម្មវិធីចាក់វ៉ាក់សាំងដល់សត្វនៅតាមភូមិម្ដងៗដោយសារពួកគាត់បានលែងក្របីចោលនៅក្នុងព្រៃរនាមបឹងទន្លេសាប ។

បើតាមលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ខេត្ដសៀមរាប មានប្រសាសន៍ថា តាមរបាយការណ៍នៅឃុំកែវពណ៌ ស្រុកពួក ដោយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបានផ្ដលព័ត៌មាន ដែលមានក្របីឈឺ និងស្លាប់ ភាគច្រើនលែងចោលនៅព្រៃរនាម ហើយមិនបានចាក់វ៉ាក់សាំងការពារពីមុន។មន្ដ្រីជំនាញបានធ្វើការចុះស្រាវជ្រាវរកម្ចាស់សត្វក្របីដែលបានស្លាប់ជាក់ស្តែង ដែលបច្ចុប្បន្ននេះ ម្ចាស់ក្របីបានយកក្របីទៅប្រលែងចោលនៅក្នុងព្រៃរនាម រយៈពេលយូរថ្ងៃ ទើបពួកគាត់ទៅរកម្តង។ជាមួយគ្នានោះ ក្រុមការងារបានចុះណែនាំពីបច្ចេកទេសក្នុងការព្យាបាល និងសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិចុះព្យាបាលសត្វ និងផ្តល់ថ្នាំព្យាបាលដល់ភ្នាក់ងារសុខភាពសត្វភូមិផងដែរ ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm