
អន្ដរជាតិ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកការវាយប្រហាររបស់រុស្ស៊ីលើមជ្ឈមណ្ឌលផ្សារទំនើបទីក្រុង Kremenchuk ថារន្ធត់ខ្លាំង។ ក្រុមប្រឹក្សាសន្តិសុខរបស់ស្ថាប័នអង្គការសហប្រជាជាតិនឹងជួបប្រជុំនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីអំពើឃោរឃៅរបស់ រុស្ស៊ីមកលើជនស៊ីវិល។ ឯកអគ្គរដ្ឋទូត លោកស្រី Linda Thomas-Greenfield បានសរសេរនៅលើ បណ្តាញTwitterថាយើងត្រូវតែបន្តឱ្យរុស្ស៊ីទទួលខុសត្រូវ។ ប្រធានាធិបតីអាមេរិកលោក Joe Biden និងរដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានសន្យានៅលើបណ្តាញ Twitter ថា នឹងឲ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។