Rafael Nadal បន្ត​ស្វែង​រកពាន Grand Slam ទី​បី​ក្នុងឆ្នាំនេះ​ក្រោយ​ឈ្នះ​ជុំ​ដំបូង​នៅ Wimbledon

2022/06/29 04:55:11 pm        92

​​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បាន​បន្តដំណើរ​ស្វែង​រកពាន Grand Slam ទី​បី​ក្នុង​ឆ្នាំ២០២២ នេះជាមួយនឹង​ជ័យជំនះ​ជុំ​ដំបូង​នៅ Wimbledon​។ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Francisco Cerundolo ដោយ​លទ្ធផល ៦-៤, ៦-៣, ៣-៦ និង ៦-៤ ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាករ​លី​ទុយ​អា​នី Ricardas Berankis​។​

​​មុន​មកដល់ Wimbledon នេះ Nadal ក៏​ធ្លាប់​បានបង្ហាញ​ក្តីបារម្ភ​ផងដែរ​ពី​លទ្ធភាព​នៃ​ការចូលរួម Grand Slam, Wimbledon នេះ​ដោយសារតែ​បញ្ហា​កាយសម្បទា ជាពិសេស​គឺ​របួស​ដែល​បានធ្វើ​ឱ្យគេ​ខកខាន​ការប្រកួត​កាលពី​ឆ្នាំមុន​។ ​​Rafael Nadal ក្នុង​ឆ្នាំ២០២២ នេះ​បាន​យកឈ្នះ​ជើងឯក Grand Slam ទាំង​ពីរលើក​កន្លងមក​រួម​មាននៅ Australian Open និង French Open តែ Wimbledon មាន​ស្ថានភាព​ខុសគ្នា​ត្រង់​ប្រកួត​នៅលើ​ទីលាន​ស្មៅ ដែល​មិនមែនជា​ចំនូលចិត្ត​របស់​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​។​ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បានឈ្នះ​ជើងឯក Grand Slam សរុប ២២លើក​រួចមក​ហើយដោយ​ភាគច្រើន​គឺ French Open នៅ​ទីលាន​ដីក្រហម​សរុប ១៤លើក​ទាំង​ឆ្នាំនេះ Australian Open ២លើក​ទាំង​ឆ្នាំនេះ US Open ៤លើក និង Wimbledon ២លើក​ដែរ​តែ​តាំងពី​ឆ្នាំ២០០៨ និង ២០១០​។​

​​ងាក​មក​កីឡាករ​លំដាប់​ទី៤ សញ្ជាតិ​ក្រិ​ក Stefanos Tsitsipas បាន​កក់​កៅអី​នៅ​ជុំ​ទី២ ផងដែរ​ក្រោយ​យកឈ្នះ កីឡាករ​ស្វ៊ី​ស Alexander Ritschard ដោយ​លទ្ធផល​តានតឹង ៧-៦(៧-១), ៦-៣, ៥-៧ និង ៦-៤ បន្ត​ជួប​ជាមួយ​អូស្ត្រាលី Jordan Thompson​។ ​​គូ​ចុង​ក្រោយនេះកីឡាករ​អាមេរិក Maxime Cressy បាន​ទំលាក់​កីឡាករ​លំដាប់​លេខ៦ កាណាដា Felis Auger-Aliassime ដោយ​លទ្ធផល ៧-៦(៧-៥), ៦-៤, ៧-៦(១១-៩) និង ៧-៦(៧-៥)៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm