ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែមានវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់ ព្រោះបានប្រែក្លាយពីប្រទេសធ្លាប់ច្បាំងគ្នា មកជាប្រទេសមានការបោះឆ្នោត ពហុបក្ស មានអង្គការសិទ្ធិមនុស្សជាដើម ។
ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សា ស្ដីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្ដីការគណៈរដ្ឋមន្ត្រី ៕
