បវរកញ្ញា​មី​យ៉ាន់​ម៉ា​សម្រក់​ទឹក​ភ្នែក​យំ​សំពះ​ឲ្យ​ពិភព​លោក​ជួយ​បញ្ឈប់​ការ​បាញ់​សម្លាប់​ក្នុង​ប្រទេស​របស់​ខ្លួន​

2021/04/27 02:59:58 am        180

​មី​យ៉ាន់​ម៉ា៖ កំពុង​ស្ថិត​ក្រោម​ពន្លឺ​ភ្លើង​ចាំង​ចិញ្ចែងចិញ្ចាច និង​ភាព​អស្ចារ្យ​នៃ​រាត្រី​គ្រង​តំណែង របស់​កម្មវិធី​ប្រឡង​បវរកញ្ញា​អន្តរជាតិ​ Miss Grand International ឆ្នាំ​២០២០ បេ​ក្ខ​នារី​សហ​ភាព​មី​យ៉ាន់​ម៉ា កញ្ញា Han Lay បាន​និយាយ​អំពី​ស្ថានភាព​កាន់តែ​អាក្រក់ ​នៅ​ក្នុង​ប្រទេស​របស់​នាង​។​

​បេក្ខនារី​បវរកញ្ញា​មកពី​សហភាព​មី​យ៉ាន់​ម៉ា ​បាន​ប្រើប្រាស់​ពេលវេលា​ដ៏​ខ្លី​របស់​នាង ​នៅ​ក្នុង​រាត្រី​ដ៏​រំជើបរំជួល​កាលពី​ថ្ងៃ​សៅរ៍​ ដើម្បី​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​សម្រាប់​ប្រទេស​របស់​នាង​ ដែល​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​នៃ​ការ​សម្លាប់​ដ៏​បង្ហូរ​ឈាម ​ចាប់​តាំង​ពី​យោធា​បាន​ដណ្ដើម​អំណាច​កាលពី​ ២​ខែ​មុន​។​ ​ខណៈ​ដែល​នាង​ដើរ​ឆ្ពោះ​ទៅ​មុខ​ប្រកបដោយ​ទំនុក​ចិត្ត មិន​ខ្វល់​ថា​នឹង​មាន​អ្វី​កើត​ឡើងលើ​រូប​នាងឡើយ​ នៅ​ពេល​និស្សិត​មកពី​សកល​វិទ្យាល័យ​យ៉ាង​ហ្គោ​ន ​បង្ហាញខ្លួន​លើ​ឆាក​នៅ​ទីក្រុង​បាងកក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Miss Grand International​។ ​ដោយ​និយាយ​បណ្ដើរ​ ព្យាយាម​ទប់ទឹក​ភ្នែក​បណ្ដើរ​ នាង​បាន​អង្វរ​រក​ជំនួយ​អន្តរជាតិ ​ដើម្បី​ទាញ​យក​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់មកវិញ ​នៅ​ក្នុង​សភាព​មី​យ៉ាន់​ម៉ា​។​

​បេក្ខនារី​បវរកញ្ញា​រូប​នេះ​បាន​និយាយ​ថា ប្រសិនបើ​ស្ថានភាព​កំពុង​កើតឡើង ​នៅ​កន្លែង​ណា​មួយ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ពិតជា​ព្យាយាម​រក​ដំណោះស្រាយ​ និង​ជួយ​ពួកគេ​មិន​ខាន។ ការប្រកួត​សម្រស់​បាន​ធ្វើ​ឡើង​នៅ​ចុង​បញ្ចប់​ នៃ​ថ្ងៃមួយ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ ដែល​ក្នុង​នោះ​យ៉ាងហោចណាស់​មនុស្ស​ចំនួន ១១៤​នាក់​ត្រូវ​បាន​សម្លាប់​ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន ​Online Myanmar Now ដែល​បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ថ្ងៃ​នៃ​ការ​បង្ក្រាប​ដ៏​សា​ហាវ​បំផុត ​បន្ទាប់ពី​រដ្ឋ​ប្រហា​រ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​របស់​កងទ័ព​ ដែល​បាន​បណ្ដេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី​ Aung San Suu Kyi ​ចេញពី​តំណែង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am