ប្រមុខការទូតកម្ពុជា៖ មីយ៉ាន់ម៉ាអាចដកពិសោធន៍សន្តិភាពពីកម្ពុជា ដើម្បីអនុវត្តការបង្រួបបង្រួម និងស្ថិរភាព

2022/06/29 07:06:08 pm        716

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ថ្លែងប្រាប់BTV New មុនអញ្ជើញបំពេញទស្សនកិច្ចកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និង ជាប្រេសិត​ពិសេស​របស់​ប្រធានអាស៊ាន​ស្តីពីមីយ៉ាន់ម៉ា ​ថ្លែងថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិត​ពិសេស​ទៅ​កាន់មីយ៉ាន់ម៉ា មានគោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និង​លទ្ធផលនៃកិច្ចប្រជុំពិគ្រោះ​ យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន​សម្រាប់មីយ៉ាន់ម៉ា ដែល​បានប្រព្រឹត្តិ ទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែក​ដល់​ការបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយ​បរិយាប័ន្ន ​តាមរយៈការជួបពិភាក្សាជាមួយ ​គ្រប់ភាគីពាក់ព័ន្ធ។

ក្នុងនោះ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ថា ក្នុងនាម​ប្រេសិត​ពិសេស​របស់​ប្រធាន​មិន​អាច​បង្គាប់​បញ្ជា​ទៅមីយ៉ាន់ម៉ា​ឲ្យអនុវត្តតាម​កម្ពុជាឡើយ ប៉ុន្តែមីយ៉ាន់ម៉ា​អាច​ដកបទពិសោធន៍​សន្តិភាពពីកម្ពុជា ដើម្បីអនុវត្តការ​បង្រួបបង្រួម ​និង​ស្ថិរភាព​ក្នុងប្រទេសរបស់ខ្លួន។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចការងារលើកទី២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់​ជាថ្មីថា ​គោលបំណង​នៃដំណើរទស្សនកិច្ចនាពេលនេះ ​មានគោលដៅចំនួន៣ រួមមាន កាត់​បន្ថយអំពើហិង្សា ឬគោរព​ដល់ការអនុវត្តបទឈប់បាញ់, បញ្ហាជំនួយមនុស្សធម៌ និងការកសាង​ទំនុក​ចិត្តគ្នា ដើម្បីឆ្ពោះទៅរកការចចារថ្នាក់ជាតិ។

យ៉ាងណាមិញ ២ថ្ងៃមុនការបំពេញទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ា នាពេលនេះ ​ឯកឧត្តម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និង​សហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិត​ពិសេស​របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា​ បាន​ផ្ញើលិខិត​ទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយ​បានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ​បញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់លំនៅដ្ឋានវិញ​ ខណៈបច្ចុប្បន្នលោកស្រីត្រូវ​បាន​ស្ថិតនៅក្នុង​ពន្ធនាគារ​ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។

ការបំពេញទស្សនកិច្ចការងារលើកទីពីររបស់ប្រេសិតពិសេសប្រធានអាស៊ាន​ស្តីពីមីយ៉ាន់ម៉ា មានរយះពេល៥ថ្ងៃ​ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ​ខែកក្កដា ឆ្នាំ២០២២ ខណៈដំណើរ​ទស្សនកិច្ច​នេះ មានការចូលពីឯកឧត្តម ឯកផាប់ ផាន់ថាវង់ ​អគ្គលេខាធិការរងអាស៊ានទទួលបន្ទុក​សហគមន៍​សង្គមវប្បធម៌អាស៊ាន​ និងមន្ត្រីជាន់ខ្ពស់ ​របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋានអាស៊ានផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
2026/09/16 05:54:47 pm        1
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត
2026/09/15 05:35:05 pm        1
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
2026/09/11 10:06:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរសុខាភិបាល៖ ៧០% នៃ​ម៉ាស៊ីនភ្លើង តាមមន្ទីរពេទ្យ ក្នុងតំបន់ហ្កាហ្សា លែងដំណើរការ

2026/09/16 07:27:42 pm
​របាយការណ៍៖ ប៉ូឡូញគ្រោងផ្តល់មីស៊ីល Patriot ដល់អ៊ុយក្រែន ជាផ្នែក​នៃ​ជំនួយ​យោធាថ្មី
2026/09/16 07:26:12 pm
​អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់
2026/09/16 07:19:49 pm
​អនុប្រធានអធិការកិច្ច នៃកងទ័ពហ្វីលីពីន និងក្រុម AOT ចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតំបន់ច្រកបឹងត្រកួន
2026/09/16 07:12:58 pm
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងចូលក្រសួងយុត្តិធម៌ និងក្រសួងផែនការ (វិញ្ញាសាសរសេរលើកទី១)
2026/09/16 07:03:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm