មន្ត្រីជំនាញ៖ កម្ពុជាពុំមានច្បាប់ដាក់ទោសចំពោះអ្នកធ្វើអាជីវកម្មលក់បារីអេឡិចត្រូនិចនោះទេ

2022/06/29 07:20:05 pm        1.5 K

ភ្នំពេញ៖ សមត្ថកិច្ចជំនាញក្នុងមួយរយៈពេលចុងក្រោយនេះ បានចាត់វិធានការចុះបង្រ្កាបតាមទីតាំង ធ្វើអាជីវកម្មលក់ បារីអេឡិចត្រូនិចជាបន្តបន្ទាប់។ ការចុះបង្ក្រាបនេះ ពុំមានការដាក់ទោសទ័ណ្ឌនោះទេ ព្រោះកម្ពុជាពុំមានច្បាប់ដាក់ទោសពាក់ព័ន្ធនឹងបញ្ហានេះឡើយ។ នេះជាការបញ្ជាក់របស់មន្រ្តីជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

បារីអេឡិចត្រូនិចបានក្លាយជាប្រធានបទមានការចាប់អារម្មណ៍ច្រើន ក្នុងមួយរយៈពេលចុងក្រោយនេះ។ ភាពចាប់អារម្មណ៍ច្រើន ដោយសារបារីអេឡិចត្រូនិចនេះ មានការ​ដាក់លក់ និងមានការប្រើប្រាស់ច្រើនក្នុងចំណាមយុវជន ដែលស្ថិតក្នុងវ័យសិក្សា។ ជាវិធានការបន្ទាន់ មន្រ្តីជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានចុះបង្រ្កាប រឹបអូសតាមទីតាំងធ្វើអាជីវកម្មជាបន្តបន្ទាប់។

ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី ២៥ ខែមិថុនា មន្ទីរប្រឆាំងគ្រឿងញៀន និង ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងមួយចំនួន ​ដោយ​អញ្ជើញមនុស្សចំនួន ៣១នាក់(ស្រី៤) មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា និងចាប់យកវត្ថុតាងមួយ​ចំនួន​ដូចជា បារីអេឡិចត្រូនិច Yooz និង Vape ចំនួន ៣៤០៩ ដើម បារីអេឡិចត្រូនិច Sisa ចំនួន ០៣ ដើម ទឹកថ្នាំ​បារីអេឡិចត្រូនិច Yooz និង Vape ចំនួន ២៧៨៥ ដប និង៩២២ ប្រអប់ ឧបករណ៍សម្រាប់ជក់​បារីអេឡិចត្រូនិច Yooz និង Vape ចំនួន ១២៦៦ ឈុត និងខ្សែសាកបារីអេឡិចត្រូនិចចំនួន ០៦ ប្រអប់។

ពាក់ព័ន្ធនឹងការចុះបង្ក្រាបនេះ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ប្រឆាំងគ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ដែរថា ម្ចាស់អាជីវកម្ម និងអ្នកទិញប្រើប្រាស់ គឺទទួល​ការ​អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើសកម្មភាព។

ក្រោយធ្វើកិច្ចសន្យារួចរាល់ គឺអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ត្រឡប់ទៅផ្ទះវិញ ព្រោះកម្ពុជាពុំមានចែងក្នុងច្បាប់ ​និងទោស​បញ្ញត្តិ ក្នុងការដាក់​ទោស ទណ្ឌ​នោះទេ។

មន្ទីរប្រឆាំងគ្រឿងញៀនក៏សំណូមពរទៅប្រជាពលរដ្ឋផ្ដល់ដំណឹងជាសម្ងាត់ ​តាមរយៈលេខទូរស័ព្ទ 011248888 (Mobitel), 015222226 (Smart), 066661661(Metfone) ឬ ប្រអប់សំបុត្រអេឡិចត្រូនិច (E-Box) Page: Anti-drug Department។

កន្លងទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំ លេខ ០០១/១៤ ស.ណ.ន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការចាត់វិធានការ បង្ការ បញ្ឈប់​ការប្រើប្រាស់ ការធ្វើអាជីកម្ម ​និងការនាំចូលផលិតស៊ីហ្សា (SISHA) ​និងបារីអេឡិចត្រូនិក (E-Cigarette) នៅព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm