Mika បន្ដរ​ក​បាន ២​គ្រាប់​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​វាយបក​ឈ្នះ​ណាហ្គា ៣-១

2021/04/27 09:59:58 am        192

​បាល់ទាត់៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបាន​បន្ថែម ៣​ពិន្ទុ​ទៀតហើយ ក្រោយ​វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​ដ៏ ដោយ​លទ្ធផល ៣-១ ក្នុង​ជំនួប​សប្ដាហ៍​ទី​៤ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា ខណៈ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Miguel Ángel Junco Martínez​ ហៅ Mika បន្ដរ​ក​បាន ២​គ្រាប់​ម្នាក់ឯង​ទៀត ក្នុង​ជ័យជម្នះ​លើក​ទី​២ របស់​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​នេះ។​

​ជំនួប​គូ​ឯក​ប្រចាំ​សប្ដាហ៍​នេះ ក្រោយ​អាជ្ញាកណ្ដាល​បន្លឺ​សំឡេង​កញ្ចែ​ចាប់ផ្ដើម​ការប្រកួត ក្រុម​ទាំងពីរបាន​បើក​ការ​វាយ​សម្រុក​គ្នា​ភ្លាម ខណៈ​លេង​បាន ២០​នាទី កីឡាករ ឡេង មករា បាន​តែ​ត​បញ្ចូល​ទី​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុន តែ ៥​នាទី​ក្រោយមក កីឡាករ Mika បាន​ជួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងវាយបក​តាម​ស្មើ ១-១ នៅ​នាទី​២៥ មុន​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ​ដដែលបន្ថែម​គ្រាប់​បាល់​ទី​២ របស់​ខ្លួននៅ​នាទី​៤៣ ក្រោយ​ទទួល​ការ​បញ្ជូន​បាល់​ទាំង ២​លើក​ដោយ​មិត្ដ​រួម Privat ​ដែល​ជួយ​ឲ្យ​ក្រុម​ខ្លួន​នាំមុខ​ក្រុម​ភ្ញៀវ ២-១ វិញនៅ​តង់​ទី​១។​ ​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរ​បាន​ព្យាយាម​ស្វែងរក​គ្រាប់​បាល់​បន្ថែម​រៀងៗ​ខ្លួន ខណៈ​សល់​ពេល​ប្រមាណ ៣០​នាទី លោក Conor Nestor បាន​ប្ដូរ​កីឡាករ​ចំណូល​ថ្មី Lopez Mendy ចូល ហើយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូប​នេះ បាន​បង្កើត​ឱកាស​ស៊ុត​បន្ថែម​គ្រាប់​បាល់​ទី​៣ ឲ្យ​ក្រុម​ម្ចាស់ផ្ទះនៅ​នាទី​៩០ ក្រោយ​ទទួល​ការ​បញ្ជូន​បាល់​ពី​កីឡាករ ដែល​ទើប​ប្ដូរ​ចូល​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល Thiago de Jesus។ នេះ​គឺជា​គ្រាប់​ដំបូង​របស់ Mendy សម្រាប់​ការ​បង្ហាញ​ខ្លួន ២​ប្រកួត ហើយក៏​ជា​គ្រាប់​បាល់ដើម្បី​ធានា​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​ដែរ។​

​តាមរយៈ​ជ័យជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​រក​បាន ៦​ពិន្ទុ​ពេញស្មើ​ក្រុម​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ឈ្នះ ២​ប្រកួត​ផ្ទួនៗ ខណៈ​ប្រកួត​ដំបូងបាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ដោយ​លទ្ធផល ៦-១ មុន​ជំនួប​សប្ដាហ៍​ទី​៣ ដែល​ត្រូវ​ជួប​ក្រុម​វិសាខាត្រូវ​បាន​លើក​ពេល​ទៅ​ប្រកួតនា​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១ ខាងមុខ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ឆ្លងកាត់ ២​ប្រកួត​កន្លងមកកីឡាករ Mika រក​បាន ២​គ្រាប់​ក្នុង​មួយ​ប្រកួត​ដូចគ្នា ដែល​នាំ​ឲ្យ​គេ​រក​បាន ៤​គ្រាប់ឈរ​កំពូល​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បណ្ដោះអាសន្ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm