ក្រុមប្រឹក្សាធុរកិច្ចអាស៊ានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញក្រោយកូវីដ១៩ធូរស្រាល

2022/06/29 09:07:51 pm        664

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ សភាពាណិជ្ជកម្មកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩៣ នៅរាជធានីភ្នំពេញ។

នៅក្នុងឱកាសបើកកិច្ចប្រជុំនេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា នៅក្នុងប្រជុំនេះ សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាននេះ ​គឺមានគោលដៅសំខាន់ ពង្រឹងកិច្ចសហប្រតិបត្តិការធុរជន​អាស៊ានឡើងវិញក្រោយស្ថានការកូវីដ១៩ធូរស្រាលវិញ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់​ធុរកិច្ចអាស៊ាន ​បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំនេះ ​សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នឹង​ពិភាក្សាប្រមូលធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់​កិច្ច​ប្រឹងប្រែង​របស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។

អ្នកឧកញ៉ា បន្តថា យ៉ាងក៏ដោយ នៅក្នុងប្រជុំធុរកិច្ចអាស៊ានលើកទី៩៣ ដែលមានសមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់ធុរកិច្ចទាំង១០ប្រទេស ​ដែលបានអញ្ជើញចូលរួមដោយផ្ទាល់នៅកម្ពុជាផង និង​ចូលរួមតាមប្រព័ន្ធអនឡាញផង ​នឹងធ្វើការពិនិត្យពិភាក្សាលើរបៀបវារៈមួយចំនួន រួមមាន៖ ការធ្វើបច្ចុប្បន្នភាពសមាជិកក្រុមប្រឹក្សាគ្រោះយោបល់​ធុរកិច្ចអាស៊ាន. អនុម័តលើកំណត់​ហេតុកិច្ច​ប្រជុំលើកទី៩២. ធ្វើបច្ចុប្បន្នភាពនៃគម្រោងនានារបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តវិនិយោគគម្រោងថ្មី និងពិនិត្យវឌ្ឍនភាពនៃក្រុមការងារ និង គម្រោងជាកេរ្តិ៍តំណែលជាដើម។

អ្នកឧកញ៉ា គិត ម៉េង បន្តថា ក្រៅពីនេះ ក្រុមប្រឹក្សានេះ ក៏នឹងលើកជាមតិយោបល់​ផងដែរ​អំពីការអនុវត្តកិច្ច​សហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យ​អាទិភាពជូនថ្នាក់ដឹកនាំ​អាស៊ានពិចារណា។

អ្នកឧកញ៉ា បន្តថា នៅក្នុងកិច្ចប្រជុំនេះដែរ ការងារជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច​អាស៊ាន ផ្តោតលើ ការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច។

សូបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលមានសកម្មភាពជាចម្បងៗ ការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា ​សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ចូលទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ៕ អត្ថបទ ស៊ុម សុខជា.

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm