​ប៉ុន្មានឆ្នាំចុងក្រោយវិទ្យាស្ថានកាឌី រកឃើញពូជស្រូវមានតម្លៃ និងធន់នឹងអាកាសធាតុជាច្រើនប្រភេទផ្ដល់ជូនកសិករ

2022/06/29 11:39:09 pm        2.4 K

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា កាឌី បានសិក្សាស្រាវជ្រាវ និងរកឃើញនូវពូជស្រូវល្អៗ មានតម្លៃធន់អាកាសធាតុ និងពូជដំណាំជាច្រើនប្រភេទ ដើម្បីផ្ដល់ដល់កសិកម្ម ធ្វើការដាំដុះឲ្យបានគ្រប់ពេលវេលា។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការកំណត់អាទិភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាកសិកម្ម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានលើកឡើងថា ក្នុងពេលកន្លងទៅនេះ វិទ្យាស្ថានបានប្រឹងប្រែងស្រាវជ្រាវជាច្រើន ពាក់ព័ន្ធនឹងការបញ្ចេញនូវពូជដំណាំល្អៗដល់កសិករ ដើម្បីបង្កើននូវទិន្នផល បង្កើននូវផលិតកម្មកសិកម្មនៅក្នុងប្រទេស និងបានប្រមូលនូវដំណាំចំនួន ៣៩ប្រភេទ សរុបជាង ៩០០០សំណាក យកទៅរក្សាទុក ដើម្បីជាប្រភពនៃពូជដំណាំ ក្នុងការស្រាវជ្រាវបន្ត និងបញ្ចេញទៅកសិករប្រើប្រាស់។

លោកបន្តថា ចំពោះពូជស្រូវវិញ វិទ្យាស្ថានបានបញ្ចេញចំនួន ៤៥ពូជ ដែលពូជទាំងនោះ បានផ្សព្វផ្សាយដល់កសិករប្រើប្រាស់ ខណៈ ៥ឆ្នាំចុងក្រោយមកនេះ បញ្ចេញនូវពូជស្រូវជាច្រើនប្រភេទ ឲ្យស្របទៅតាមទីផ្សារបច្ចុប្បន្ន ស្របទៅតាមក្សេតបរិស្ថានដាំដុះនៅកម្ពុជា ក្នុងនោះមានស្រូវសែនក្រអូបសេរ៉ូ១ មិនប្រកាន់រដូវ ដាំដុះក្នុងរយៈពេលខ្លី ពូជស្រូវខា១៥ និងខា១៦ ជាពូជស្រូវធន់នឹងកម្ដៅ ដោយពូជស្រូវទាំងអស់នេះ សុទ្ធតែមានសក្ដានុពលក្នុងការនាំចេញ រួមទាំងពូជដំណាំមួយចំនួនទៀត។

លោក ឡោ ប៊ុណ្ណា បានបញ្ជាក់ថា វិទ្យាស្ថានកាឌី គ្រោងនឹងបញ្ចេញនូវពូជដំឡូងមី ពូជដំឡូងឈ្វា ពូជល្ង និងពូជស្រូវមួយចំនួនទៀត ដែលអាចធន់នឹងកម្ដៅ ផ្ដល់ទិន្នផល្អ បន្ទាប់ពីមានការវាយតម្លៃ និងស្រាវជ្រាវរួច ដើម្បីជាប្រយោជន៍ក្នុងការលើកស្ទួយជីវភាពរបស់ពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវទៅដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជនពាក់ព័ន្ធ នយកដ្ឋានជំនាញទាំងឡាយ និងមន្ទីរកសិកម្មគ្រប់រាជធានីខេត្ត ត្រូវបន្តធ្វើកិច្ចសហការប្រតិបត្តិការល្អជាមួយវិទ្យាស្ថានកាឌី ដែលជាចលករមួយលើកតម្កើងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម ដើម្បីបង្កើតជាឧត្តមប្រយោជន៍ សំដៅបង្កើនសេដ្ឋកិច្ចកសិកម្ម ឲ្យមានកំណើនដោយចីរភាព និងនវានុវត្តន៍។

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកំណត់អាទិភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាកសិកម្ម ឧបត្ថម្ភបច្ចេកទេស និងថវិកាដោយអង្គការ FAO រៀបចំឡើងក្នុងគោលបំណងផ្សព្វ ផ្សាយសមិទ្ធផលការងារស្រាវជ្រាវ ដែលវិទ្យាស្ថានសម្រេចបាននាពេលកន្លងមក ការកំណត់អាទិភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាកសិកម្ម និងប្រមូលធាតុចូលសំខាន់ៗ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាកសិកម្ម ឆ្នាំ២០២៣-២០២៧៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm