
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ China Huaneng Group ដែលជាអ្នកសាងសង់ និងដំណើរការស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២នៅកម្ពុជា បានប្រារព្ធកម្មវិធី "ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត" ក្រោមប្រធានបទ៖ ឈានទៅអនាគត ឱ្យផ្កាតំណាងសុភមង្គលរីកស្គុះស្គាយ។
កម្មវិធី"ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត" លើកនេះ បានយកក្មេងប្រុសឈ្មោះ សុខា ដែលមានអាយុ ១០ឆ្នាំ ជាតំណាងដើម្បីទៅយល់ដឹងពីរឿងរ៉ាវជីវិត នៅក្នុងភូមិស្រែគរដែលបង្ហាញនូវការយកចិត្តទុកដាក់ជានិច្ចរបស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ចំពោះការអភិវឌ្ឍផ្នែកអប់រំក្នុងភូមិស្រែគរ និងការកែលម្អមណ្ឌលសុខភាពជាដើម ព្រមទាំងរួមបញ្ចូលនូវរឿងរ៉ាវដែលស្ថានីយ៍វារីអគ្គិសនីសេសានក្រោ២ នាំមកនូវថាមពលដ៏បរិបូរណ៍ ដល់អ្នកភូមិ និងបានសាងសង់សាលារៀនដើម្បីជួយកុមារដែលនៅជុំវិញនោះឱ្យបានទៅសាលារៀន។
ជារួម គឺបានធ្វើឱ្យជីវិតអ្នកភូមិស្រែគរកាន់តែប្រសើរឡើង។ នៅភូមិស្រែគរបច្ចុប្បន្នមានមណ្ឌលសុខភាពដែលក្នុងមួយឆ្នាំអាចសម្រាលកូនបានជាង ៨០នាក់។ ចំណែកដីដែលជាសំណងរបស់រដ្ឋាភិបាល បានធ្វើឱ្យប្រជាជនមានចំណូលកាន់តែច្រើន។ អ្នកភូមិស្រែគរ កំពុងតែមានសុភមង្គល។
ការផ្លាស់ទីលំនៅថ្មីរបស់អ្នកភូមិនៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ គឺជាគម្រោងដ៏ធំបំផុត និងមានប្រជាជនច្រើនជាងគេ។ បន្ទាប់ពីភូមិស្រែគរបានសាងសង់សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ វត្តអារាម ប៉ុស្តិ៍នគរបាល និងកន្លែងសាធារណៈផ្សេងទៀតមក គឺមានប្រព័ន្ធលូ បណ្តាញអគ្គិសនី អណ្តូងទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតយ៉ាងគ្រប់គ្រាន់ និងកំពុងធ្វើឱ្យមានភាពប្រសើរឡើងយ៉ាងខ្លាំងនូវលក្ខខណ្ឌលំនៅដ្ឋាន និងជីវភាពរស់នៅរបស់អ្នកភូមិ។ ចំពោះដីដែលជាសំណងសម្រាប់ដាំដុះរបស់រដ្ឋាភិបាលបានធ្វើឱ្យចំណូលរបស់ប្រជាជនមានភាពកើនឡើង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជានកាន់តែធូរធា។
សូមបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ 2019 មក China Huaneng Group បានប្រារព្ធកម្មវិធី ថ្ងៃបើកចំហជាសាធារណៈជារៀងរាល់ឆ្នាំនៅក្នុងប្រទេសដែលមានគម្រោងនេះ។ គេតែងតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃ"ការពិភាក្សារួមគ្នា សហការសាងសង់ និងការចែករំលែក" និងបង្ហាញថា China Huaneng Group បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ថាមពលស្អាតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
China Huaneng Group បានបង្កើត"គំរូថ្មី"សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រយៈពេលវែង រវាងចិន និងកម្ពុជា។
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ គឺជាក្រុមហ៊ុនមួយដែល Huaneng Lancang River Hydropower Co., Ltd.,ជាអ្នកកាន់ភាគហ៊ុន និងគ្រប់គ្រង ព្រមទាំងគម្រោង BOT របស់ Royal Cambodian Group និង Vietnam Electric Power Company ជាអ្នកចូលហ៊ុន។
មានទីតាំងស្ថិតនៅខេត្តស្ទឹងត្រែង ក្នុងស្រុកសេសានលើដងទន្លេសេសាន នៅភាគឦសាននៃប្រទេសកម្ពុជា ដែលមានប្រវែងសរុប ៦,៥០០ម៉ែត្រ ទំនប់នេះគឺ "ទំនប់វារីអគ្គិសនីវែងជាងគេនៅអាស៊ី" អនុភាពសរុបរបស់ម៉ាស៊ីនគឺ 400MW បន្ទាប់ពីបានដាក់ឱ្យដំណើរការអនុភាពគឺស្មើនឹងប្រមាណ២០%នៃអនុភាពសរុបរបស់កម្ពុជា។
គិតត្រឹមថ្ងៃទី៣១ ខែឧសភា ស្ថានីយ៍បានផ្ដល់នូវថាមពលសរុបចំនួន ៦.៦៥២ពាន់លានគីឡូវ៉ាត់ម៉ោង នៃថាមពលសុវត្ថិភាពស្ថិរភាព និងអាចទុកចិត្តបាន។
គម្រោងវារីអគ្គិសនីធំជាងគេនៅកម្ពុជាមួយនេះ បច្ចុប្បន្នបានជួយកែសម្រួលការខ្វះខាតអគ្គិសនី និងការពឹងផ្អែកលើការនាំចូលរបស់កម្ពុជាយ៉ាងច្រើន ព្រមទាំងបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕




