សារមនី្ទរជាតិកម្ពុជា ដាក់តាំងផលិតផលសិប្បកម្មសិល្បៈតម្បាញស្លឹកត្នោត ដើម្បីបណ្តុះក្តីស្រឡាញ់ចំពោះផលិតផលពីត្នោត

2022/06/30 12:38:19 am        378

ភ្នំពេញ ៖ សារមន្ទីរជាតិកម្ពុជា បានសហការរៀបចំការដាក់តាំងផលិតផលនៃសិប្បកម្មសិល្បៈតម្បាញស្លឹកត្នោត ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ កម្មវិធីនេះជាកម្មវិធីបន្ដពីការធ្វើបទបង្ហាញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទអំពីស្លឹកត្នោត។

​បើតាមលោកស្រី ចាប សោភារ៉ា ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមនី្ទរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV នាថ្ងៃទី២៩ ខែមិថុនានេះថា កម្មវិធីតាំងពិព័រណ៍ស្នាដៃហត្ថកម្មរបស់សហគមន៍ប្រចាំខែមិថុនានេះបានអនុញ្ញាតឲ្យសិស្សានុសិស្ស-និស្សិត សរុបចំនួន២៥០នាក់ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ អនុវិទ្យាល័យចតុមុខ សាកលវិទ្យាល័យភូមិន្ទវិចិត្រ និងសិល្បៈ សាលារៀនសុវណ្ណភូមិ និងសាលារៀនប៊ែលធីអន្តរជាតិ និង អាចចូលមើលការតាំងបង្ហាញ ស្ដាប់ការបកស្រាយរបស់អ្នកជំនាញ ជួបជាមួយអ្នកផលិតផ្ទាល់ ព្រមទាំងទទួលបានការអនុវត្តន៍ជាក់ស្ដែងទៀតផង។ ការចំណាយពេលចូលរួមស្តាប់ និងទស្សនាផ្ទាល់នៅសារមន្ទីរជាតិ ជាការបង្ហាញនូវទឹកចិត្តស្រលាញ់ថែរក្សាការពារមរតកបេតិកភណ្ឌអរូបី កម្រៗ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើង។

ទន្ទឹមគ្នានោះដែរសិស្សានុសិស្ស មកពីអនុវិទ្យាល័យចតុមុខ និងសាលារៀនសុវណ្ណភូមិ បានមកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីតម្លៃផលិតផលនៃសិប្បកម្មសិល្បៈតម្បាញស្លឹកត្នោត បានលើកឡើងស្រដៀងគ្នាថា កម្មវិធីរបស់សារមនី្ទរជាតិកម្ពុជា បានរៀបចំឡើងនេះ ពិតជាសំខាន់ណាស់ និងបានបង្ហាញពីវប្បធម៌ អរិយធម៌របស់ខ្មែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះរៀបចំដោយសារមន្ទីរជាតិកម្ពុជា សហការជាមួយអង្គការ Nomi Network Cambodia និងអង្គការ ភូមិសិប្បកម្ម (Villageworks ដោយមានការចូលរួមតាំងបង្ហាញពីសហគមន៍សិប្បកម្មស្ដ្រីខ្មែរ ក្រោមការឧបត្ថម្ភពីហាងMuseum Café៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm