កម្ពុជានឹងទទួលបានកំណើនពីការនាំចេញ ១៨ភាគរយ តាមរយៈកិច្ចព្រមព្រៀង អាសិប

2022/06/29 06:04:30 pm        628

ភ្នំពេញ៖ យោងតាមការព្យាករពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ា បានឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា អាសិប (RCEP) អត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាន គឺកំណើននាំចេញចន្លោះពី ៩,៤% ទៅ ១៨%រ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី ២% ទៅ ៣,៨%, កំណើនការងារពី ៣,២% ទៅ ៦,២% និងកំណើនចំណូលពន្ធចន្លោះពី ២% ទៅ ៣,៩%។

 ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្រោយពិធីបើកសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយ ស្តីពីការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះ បានចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលគ្របដណ្ដប់លើ ២០ជំពូក រួមមាន៖ ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ពាណិជ្ជកម្មសេវា វិធានអនាម័យនិងភូត្តគាមអនាម័យ ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។ ឯកឧត្តមបានបន្តថា កិច្ចព្រមព្រៀងអាសិបនេះដែរ មានសមាជិកចំនួន ១៥ប្រទេស រួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួមជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)។

សិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយខាងលើនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពី នីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ។ ដើម្បីធានាបរិយាប័ន្ន និងនិរន្តរភាពនៃការអនុវត្តវិធាននេះ ក្រសួងនឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីនេះ ជាបន្តបន្ទាប់ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រះសីហនុ និងស្វាយរៀង, ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។ លើសពីនេះ ទិសដៅទៅថ្ងៃអនាគត វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមសហការជាមួយនាយកដ្ឋាន នាំចេញ-នាំចូល នឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីបែបនេះលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀតតាមការចាំបាច់៕ អត្ថបទ៖ឈិត បូរ៉ាវី




អត្ថបទដែលទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញ​ចូលរួម ព្រះរាជ​កម្ម​វិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​ថ្វាយសម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ​ក្នុង​ព្រះជន្ម​គម្រប់ ១០២ព្រះវស្សា
2026/04/24 10:50:59 am        1
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
2026/04/24 10:34:55 am        1
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធាន JICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
2026/04/24 09:47:33 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ក្រុមហ៊ុន Meta មានគម្រោងកាត់បន្ថយបុគ្គលិក ១០% ខណៈងាកទៅផ្ដោតលើការចំណាយខ្ពស់ផ្នែក AI

2026/04/24 11:18:10 am
​លោក Trump និយាយថា លោកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ លើប្រទេសអ៊ីរ៉ង់ទេ
2026/04/24 11:07:47 am
​មេដឹកនាំអឺរ៉ុប នឹងដោះស្រាយផលវិបាកនៃសង្គ្រាមនៅអ៊ីរ៉ង់ និងការពារគ្នាទៅវិញទៅមក ក្នុងកិច្ចប្រជុំនៅប្រទេសស៊ីប
2026/04/24 11:04:54 am
​ក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
2026/04/24 10:59:02 am
​សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញ​ចូលរួម ព្រះរាជ​កម្ម​វិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​ថ្វាយសម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ​ក្នុង​ព្រះជន្ម​គម្រប់ ១០២ព្រះវស្សា
2026/04/24 10:50:59 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am