ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់តំណាងអង្គការសុខាភាពពិភពលោក (WHO)ថា ការដែលកម្ពុជាសម្រេចបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺអនុវត្តអភិ ក្រមផ្ការីក។
ក្នុងពេលអនុញ្ញាតឱ្យឯកឧត្ដមបណ្ឌិត តាកេស៊ី កាសៃ (Takeshi kasai) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិក នៃអង្គការសុខភាពពិភព (WHO) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃ ទី៣០ ខែមិថុនានេះ តបនឹងការវាយតម្លៃរបស់ឯកឧត្ដម Takeshi kasai ចំពោះជោគជ័យស្ទើរគ្រប់វិស័យរបស់កម្ពុជាជាពិសេសការទប់ស្កាត់ជំងឺកូវីដ-១៩ សម្ដេចតេជោ បានចែករំលែកបទពិសោធន៍ អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឱ្យប្រជាពល រដ្ឋបន្តចាក់ដូសជំរុញ ព្រោះថាការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនទាន់គ្រប់គ្រាន់ទេ សម្រាប់ការទប់ស្កាត់ ជំងឺកូវីដ-១៩ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ។
សម្ដេចតេជោ បានរំលឹកចំពោះករណីចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចត ទេ នោះប្រជាជននៅលើនាវា នឹងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើ កប៉ាល់នោះ មិនមានជំងឺកូវីដ១៩។ ការអនុញ្ញាតឱ្យកប៉ាល់ western dam ចូលចតជាទឹកចិត្តមនុស្សធម៌ របស់កម្ពុជា ដែលមិនអាចរារែក ទោះមានហានិភ័យយ៉ាងណាក៏ដោយ។
នៅក្នុងជំនួបនេះ ឯកឧត្ដម Takeshi បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមសូម សម្ដែងនូវការគោរពទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ត្រីសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។
ឯកឧត្តម បានបន្ថែមថា ឯកឧត្តមសូមគោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ និង រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានចំណុចបី ដែលអាចឯកឧត្តមធ្វើការកត់សម្គាល់៖ ១. កម្ពុជាដើរតួជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភព លោក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ២. កម្ពុជា ជាប្រទេសគំរូ ក្នុងការតាមដាន និងឆ្លើយតបយ៉ាង ទាន់ពេលវេលាទៅនឹងការវិវត្តរបស់ជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ បានចែករំលែកបទពិសោធន៍ដល់ ប្រទេសដទៃផង និង៣. មានសេចក្តីរីករាយ និងថ្លែងអំណរគុណជាទីបំផុត ដែលបានទទួលកប៉ាល់ westerdam ឱ្យចូលចត៕ អត្ថបទ៖ មុត សុទ្ធ








