កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​អាស៊ីក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម២០២៣

2022/06/30 04:56:58 pm        242

​​ទូក​កា​នូ៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបានទទួល​ការឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ីក្នុង​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ បន្ទាប់ពី​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ជំនាញនៃសហព័ន្ធ​អាស៊ីបានធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា និង​ចុះ​ពិនិត្យ​ផ្ទាល់នៅ​ទីលាន​ប្រកួត​ស្ថិតនៅ​ដង​ព្រែ​កំពត ខេត្តកំពត កាលពីដើម​សប្ដាហ៍​កន្លងទៅ។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ម្សិលមិញ មន្ដ្រីជាន់ខ្ពស់នៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ីបាន​បន្ដ​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ហើយ​នៅ​រសៀល​ដដែលក៏មាន​ការអនុញ្ញាត​ឲ្យ​ចូលជួប​ពិភាក្សា​ការងារ​បន្ថែមពី​សំណាក់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ដែល​សម្រេចបាន​ផ្លែផ្កា​ជា​វិជ្ជមាន​ទៀតផង។​ ​លោក ស្រ៊ុន លាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបាន​ឲ្យ​ដឹងថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច និង​ជំនួប​ពិភាក្សា​នេះ សហព័ន្ធ​បានទទួល​ការជំរុញលើកទឹកចិត្ត និង​ឧបត្ថម្ភ​គាំទ្រពី​សហព័ន្ធ​អាស៊ីទាំង​សម្ភារៈ និង​ការរៀបចំ​ទីលាន​ប្រកួត​ជាដើម។ មិនតែប៉ុណ្ណោះ ប្រធាន​សហព័ន្ធ​អាស៊ី និង​មន្ដ្រី​ជំនាញ និង​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ានក៏បាន​បើកភ្លើង​ខៀវ​សម្រាប់​កម្ពុជា ក្នុងការ​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​ទៀតផង។​​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម វ៉ា​ត់ ចំរើន បានធ្វើការ​កោតសរសើ​រ និង​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបន្ដធ្វើ​ការងារ​នេះ​ជាមួយ​សហព័ន្ធ ក៏ដូចជា​មន្ដ្រី​ជំនាញនៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ី​បន្ដទៀតដើម្បី​ស្វែងរក​នូវ​ជំនួយ​បច្ចេកទេស​ផ្សេងៗ ពិសេស​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ ដែល​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​នេះត្រូវបាន​កំណត់​រៀបចំ​ការប្រកួត​នៅ​ដង​ព្រែ​កំពត នា​ខេត្តកំពត​ផ្ទាល់​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm