សម្ដេចតេជោ ហ៊ុន​ សែន ​ប្រកាស​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ទ្រង់​ទ្រាយ​ធំ​ហើយ​

2021/04/27 09:59:58 am        72

ភ្នំពេញ​៖ តាមរយៈសារ​ជា​សំឡេង​របស់​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​នេះ​សម្តេច​បាន​បញ្ជាក់​ថា​នៅពេលខាង​មុខ​នេះ ​យើង​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ទ្រង់ទ្រាយធំ​ដោយ​សម្តេច​បាន​ណែនាំ​អោយអាជ្ញាធរ​រាជ​ធានី​ខេត្ត​ត្រៀម​រៀបចំ។​


សារ​ជា​សំឡេង​នេះ ស​ម្ដេច​បាន​ណែ​នាំ​អោយ​ធ្វើ​យ៉ាង​ណា​យុទ្ធ​នាការ​នេះ ​ក្នុង​មួយ​ខែ​យ៉ាង​ហោច​ចាក់​ឲ្យបាន​ចំនួន​១​លាន​ដូស​ ព្រោះវ៉ាក់​សាំង​របស់​យើង​ដែល​ទិញ​ និងទ​ទួល​បាន​ពី​ជំនួយ​នឹង​មក​ជា​បន្ត​បន្ទាប់​ ដូច្នេះ​វ៉ាក់​សាំង​ត្រូវ​បញ្ជូន​ទៅ​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​។​

ក្នុង​ន័យ​នេះ​សម្ដេច​បានស្នើ​ឲ្យ​អភិបាល​ខេត្ត​ទាំងអស់​ដោយ​មិន​និយាយ​ពី​រាជធានី​ភ្នំពេញ​នោះ​ទេត្រូវ​ទទួល​រ៉ាប់​រង​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​គ្រូពេទ្យ​ដែល​ទៅ​ពី​ទីក្រុង​ភ្នំពេញ​ស្ម័គ្រ​ចិត្ត​ទៅ​ជួយ​ហើយ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​គឺ​សូម​ឱ្យ​ខេត្ត​ទទួ​ល​ខុស​ត្រូវ​លើ​ការស្នាក់​នៅ​ព្រោះ​ថា​សព្វថ្ងៃ​នេះ​សណ្ឋាគារ ​ផ្ទះ​សំណាក់​មាននៅ​សល់​ច្រើន​ដែល​យើង​អាច​ពឹង​ពាក់​ចំពោះ​ម្ចាស់​សណ្ឋាគារ​ចំពោះ​ម្ចាស់​ផ្ទះ​សំណាក់​ដើម្បី​អាច​និង​ផ្ដល់​ឱ្យ​គ្រូពេទ្យ​របស់​យើង​ស្នាក់​នៅ​បាន​ចៀសវាងយ​ក​ថវិ​កា​ទៅ​ជួយ​បន្ថែម​ក្នុង​ពេល​ដែល​គ្រូពេទ្យ​ទាំង​នោះ​ទៅ​ជួយ​ដល់​ប្រជាជន។​ ដូច្នេះថ្នាក់​ជាតិ​ទទួលខុសត្រូវ​ទៅ​លើ​ថវិកា​ក្នុង​ការ​ធ្វើដំណើរ និង​ការ​ហូប​ចុក​របស់​ក្រុម​គ្រូពេទ្យតែ​ប៉ុណ្ណោះ។​ ប៉ុន្តែកា​រ​ស្នាក់​នៅដូច​ជា​សណ្ឋាគារ​ឬ​ផ្ទះ​សំណាក់​ត្រូវ​ឱ្យ​ខេត្ត​ទទួល​ខុស​ត្រូវ​។​ សម្ដេច​យល់​ថា​ប្រជាពលរដ្ឋ និង​ម្ចាស់​សណ្ឋាគារនៅ​តា​ម​ទីកន្លែង​ដែល​ក្រុម​គ្រូពេទ្យ​ត្រូវ​ទៅ​ស្នាក់​នៅពួក​គាត់​មិន​កំណាញ់នោះ​ទេ​ទៅ​លើ​កិច្ចសហការ​ក្នុង​ស្ថានភាព​មនុស្សធម៌​បែប​នេះ​ដូច្នេះ​សម្ដេច​បាន​ស្នើ​សុំ​ឲ្យគ​ណៈកម្មការ​ចំពោះ​កិច្ច​គឺ​រៀបចំគម្រោង​នៃកា​រ​ចំណាយ​តែ​ទៅ​លើ​ការ​ធ្វើដំ​ណើរ និង​ហូប​ចុក​បា​នហើយ​ៗ​ការ​ស្នាក់​នៅទុក​ឱ្យ​ខេត្ត អភិបាលខេ​ត្ត​ធានារ៉ា​ប់រ​ង និ​ង​ ទទួលខុសត្រូវ។​

ក្នុង​បញ្ហា​នេះសម្ដេចគិ​ត​ថាអ​ភិបាល​ខេត្ត​នានា​ ច្បាស់​ជាធ្វើបាន​នូវ​កិច្ចការងារ​នេះ​ដោយ​សហការ​ល្អជា​មួយ​ម្ចាស់​សណ្ឋាគារ​ផ្ទះសំណាក់​នៅ​ឯមូលដ្ឋាន ​ដើម្បី​កាត់​បន្ថយ​ការ​ចំណា​យ​របស់​ថ្នាក់ជា​តិ​ដែល​ជា​ចំណូល​របស់ស​ប្បុរស​ជន​ទុក​ចំណាយ​ទៅ​លើ​ប្រតិបត្តិការ​ក្នុងដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ដែល​យើង​ត្រូវប្រើ​ប្រាស់រ​យៈពេល​នៃ​ការ​ចាក់​វ៉ាក់សាំ​ង​នេះមិនឲ្យ​អូស​បន្លា​យ​យូរដោយ​ខិតខំ​មាន​វ៉ាក់សាំ​ងពេ​លម​កដល់​ហើយ​ឥឡូ​វនេះសូ​ម្បីតែ​ពេល​មក​ដល់​ហើយ​ត្រូវ​ខិតខំ​ចាក់​ក្នុងកម្រិត​១​លាន​នាក់ក្នុ​ង​មួ​យ​ខែ។​ ប្រសិន​បើ​វ៉ាក់​សាំង​មក​ច្រើន​ជាង​នេះយើ​ង​អាចចាក់​លើស​ពី​នេះ​យើង​ក៏បាន​ទទួល​ព័ត៌មាន​មក​ថា​តាម​បណ្ដា​ខេត្ត​ក៏​បាន​រក​ទី​កន្លែង​សមគួរ​ហើយ​ដែរ ​ដែល​មាន​ប្រមាណ​ជាង ៣០០​កន្លែង​ក្នុងទូ​ទាំ​ងប្រទេស ​វាជា​កា​រល្អ​ក៏​ប៉ុន្តែល​ទ្ធភាព​របស់​គ្រូពេទ្យ​ជា​បញ្ហា។​ ដូច្នេះ​គ្រូពេទ្យ​ត្រូវ​តែរ​កនៅឯមូ​ល​ដ្ឋាន​ផង​ដែរ​ទាំងគ្រូ​ពេទ្យ​រដ្ឋ​ក៏​ប៉ុន្តែគ្រូ​ពេទ្យ​រដ្ឋ​មិនត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដ​ល់​ដំណើរ​ការ​នៃ​ការព្យាបាល​ជំងឺ​សម្រាប់​ជំងឺ​គ្រប់​ប្រភេទ​ដែល​គ្រូពេទ្យ​កំពុ​ងដំណើរការ​នោះទេ​។

យើងយក​តែ​គ្រូពេទ្យដែលមិនជាប់ពាក់ព័ន្ធ​អាច​ជួយម​កចា​ក់សាក់បាន​តែ​ប៉ុណ្ណោះ ក្រៅ​ពីនោះ​ត្រូ​វ​ចលនា​គ្រូពេទ្យស្ម័​គ្រចិត្ត​តាម​គ្លីនិក​ឯកជនក៏ដូ​ច​ជា​គ្រូពេទ្យ​ដែល​ជា​សេវា​ឯកជន​យក​មកធ្វើ​ការ​ហ្វឹកហ្វឺនដើ​ម្បី​បង្កើន​ចំនួន​គ្រូពេទ្យ ចា​ក់​នៅ​តា​ម​ទីកន្លែង​ដែល​បាន​រៀបចំ​រួច​មក​ហើយ ប​ន្ថែម​ទៅ​ដោយអ​ន្តរាគមន៍​នៃ​គ្រូពេទ្យស្ម័គ្រចិត្ត​ដែលទៅ​ពី​ថ្នាក់ជា​តិដែល​មា​ន​ក្រុម​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិ​ត្ត​ច្រើនក្រុមចុះទៅ។​ ប៉ុន្តែស​ម្តេច​បញ្ជាក់ថា​គ្រូ​ពេទ្យ​ស្ម័គ្រចិ​ត្តដែលចុះទៅនេះគឺថ្នាក់ជាតិ រ៉ាប់រង​ការ​ចំណាយ​តែទៅលើ​កា​រ​ធ្វើដំ​ណើរ​​ និងការហូបចុក​ប៉ុណ្នោះ តែកន្លែងស្នាក់នៅត្រូវទុក​ឱ្យខេ​ត្តទទួ​ល ខុស​ត្រូវរកសណ្ឋាគារផ្ទះសំណាក់ឲ្យធ្វើកិច្ចសហការឧបត្ថម្ភ ពីម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ដើម្បីឱ្យគ្រូពេទ្យរបស់យើងស្នាក់នៅបានស្រួល ៕ អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm