សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងពង្រីកវត្តមានយោធារបស់ខ្លួនយ៉ាងសំខាន់នៅក្នុងទ្វីបអឺរ៉ុប ដែលជាឧទាហរណ៍ចុងក្រោយបង្អស់អំពីរបៀបដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន បានកែប្រែផែនការសម្រាប់សន្តិសុខរបស់ទ្វីបនេះ និងជំរុញឱ្យមានការបង្កើនការចំណាយជាថ្មីនៅក្នុងអង្គការណាតូ។

ក្នុងចំណោមការផ្លាស់ប្តូរទាំងឡាយនឹងមានយោធភូមិអចិន្ត្រៃយ៍ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ូឡូញជាលើកដំបូង ដែលបង្កើតឲ្យមានមូលដ្ឋានឈរជើងរឹងមាំរបស់អាមេរិក នៅស្លាបខាងកើតរបស់សម្ព័ន្ធយោធានេះ។ លោក Biden ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងបញ្ជូនយន្តហោះចម្បាំង F-35 ចំនួនពីរគ្រឿងបន្ថែមទៀតទៅកាន់ចក្រភពអង់គ្លេស និងការការពារដែនអាកាស និងសមត្ថភាពផ្សេងទៀតទៅកាន់ប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី។
លោកបាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សម្ព័ន្ធភាពនេះនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញថា សហរដ្ឋអាមេរិកនឹងពង្រឹងឥរិយាបថកម្លាំងរបស់យើងនៅក្នុងទ្វីបអឺរ៉ុប និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិយាកាសសន្តិសុខ ព្រមទាំងការពង្រឹងសន្តិសុខរួមរបស់យើង។ ការនិយាយភាសាយ៉ាងសោះកក្រោះគ្មានការទាក់ទាញនេះ ធ្វើឲ្យមានការយល់ច្រឡំពីការផ្លាស់ប្តូរយ៉ាងខ្លាំងដែលកំពុងដើរទៅមុខ ស្របពេលសហរដ្ឋអាមេរិករៀបចំរក្សាកងទ័ព ១០ម៉ឺននាក់នៅក្នុងទ្វីបអឺរ៉ុបក្នុងពេលដ៏ខ្លីខាងមុខ កើនពី ៨ម៉ឺននាក់មុនពេលសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្ដើម៕
អត្ថបទ៖ សុខមាន