កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "ដោះស្រាយ បញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ “ ធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នាស្រុកបាធាយ ខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា បានបង្កើតគណៈកម្មការបង្រ្កាប ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្តត និងសប្បាយដ្ឋាន នៅក្នុងខេត្តកំពង់ចាម និងដើម្បីលុបបំបាត់ឲ្យអស់នូវការចែកចាយ ការប្រើប្រាស់គ្រឿងពីគ្រប់មជ្ឈដ្ឋាន និងគ្រប់រូបភាពទូទាំងខេត្ត។
ឯកឧត្ដម អភិបាលខេត្ត ស្នើសុំដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួម សហការទប់ស្កាត់ ការជួញដូរ សារធាតុញៀន ត្រូវរាយការណ៍មកសមត្ថកិច្ចជំនាញ ឲ្យបាន ដោយសមត្ថកិច្ចមានភារកិច្ច គោរពតាមគោលការណ៍ដោយរក្សាសិទ្ធិមិនឲ្យដឹងប្រភពដែលបានសហការរាយការណ៍មកសមត្ថកិច្ចឡើយ ៕






