កីឡាការិនី​អង់គ្លេស Emma Raducanu ធ្លាក់​ពី Wimbledon ក្រោយ​ចាញ់​កីឡាការិនី​ Caroline Garcia

2022/06/30 06:57:48 pm        149

​វាយកូនបាល់៖ ​កីឡាការិនី​ដែលជា​ក្តីសង្ឃឹម​ខ្ពស់បំផុត​ម្នាក់​របស់​ម្ចាស់ផ្ទះ​អង់គ្លេស Emma Raducanu បាន​ធ្លាក់​ពី​ការប្រកួត Grand Slam, Wimbledon ហើយ​នៅត្រឹម​ជុំ​ទី២ ក្រោយ​ចាញ់​កីឡាការិនី​បារាំង Caroline Garcia​។ ​​កីឡាការិនី​វ័យ ១៩ឆ្នាំ​ដែលជា​ជើងឯក US Open ឆ្នាំមុន Raducanu មិនមែន​ធ្វើ​មិនបាន​ល្អ​ទេ​តែ Caroline Garcia ទេ​ដែល​បង្ហាញ​បច្ចេកទេស​ដ៏​អស្ចារ្យ​ក្នុង​ជ័យជំនះ ៦-៣ និង ៦-៣ នេះ​។

​​បរាជ័យ​នេះ​បាន​សបញ្ជាក់​ឱ្យឃើញថា Emma Raducanu ត្រូវមាន​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​បន្ថែមទៀតឆ្លងកាត់​ការប្រកួត​ទល់នឹង Caroline Garcia វ័យ ២៨ឆ្នាំ​ដែលជា​កីឡាការិនី​សំបូរ​បទពិសោធន៍ និង​ធ្លាប់​ឈរ​តំណែង​លេខ ៤ ពិភពលោក​។ ​ចំណែកឯ​អតីត​ជើងឯក Wimbledon ម្នាក់​គឺ​កីឡាការិនី​អេ​ស្ប៉ា​ញ Gabine Muguruza ក៏បាន​ធ្លាក់​ពី​ការប្រកួត​ផងដែរ​ ក្រោយ​រងបរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Greet Minnen ដោយ​លទ្ធផល ៦-៤ និង ៦-០​។ ​​នេះ​ជា​ជ័យជំនះ​ធំ​បំផុត​សំរាប់​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ ពោលគឺ​យកឈ្នះ​កីឡាការិនី​លំដាប់​លេខ ១០ ពិភព​លោកដែលជា​អតីត​ជើងឯក​នៅទីនេះ និង French Open ឆ្នាំ២០១៦​។

​​កីឡាការិនី​លំដាប់​លេខ ៨៨ ពិភពលោក Greet Minnen នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​ចិន Zheng Qinwen​។ ​​ក្រឡេក​មក​គូ​ចុងក្រោយ​នេះ កីឡាការិនី​លំដាប់​លេខ ៣ សញ្ជាតិ​ទុយ​នេ​ស៊ី Ons Jabeur បាន​បន្ត​ស្ថិតិ​ល្អ​របស់ខ្លួន​នៅ​ទីលាន​ស្មៅ​ក្រោយ​យកឈ្នះ​កីឡាការិនី​ប៉ូឡូញ Katarzyna Kawa ៦-៤ និង ៦-០​។ ​​បច្ចុប្បន្ន​ឈរ​លេខ ២ ពិភពលោក Ons Jabeur ត្រូវបាន​គេ​ចាត់ទុកជា​បេក្ខភាព​ប្រជែង​ជើងឯក​មួយរូប បន្ទាប់ពី​ឈ្នះ​ជើងឯក​នៅ​ក្របខណ្ឌ WTA 500 ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ២០២២ នេះ​។ ​ជុំ​បន្ត Ons Jabeur នឹង​ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ៧៧ សញ្ជាតិ​បារាំង Diane Parry៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        322
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        401

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm