កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០២២

2022/06/30 08:48:01 pm        553

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ ខែមិថុនានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានប្រកាសគាំទ្រ សភាពាណិជ្ជកម្មកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ និងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ។

កិច្ចប្រជុំកំពូលនេះ គឺនឹងរៀបចំឡើងស្របពេលគ្នានឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាទៀត នៅក្នុងខែវិច្ឆិកាឆ្នាំ២០២២នេះ។

នៅក្នុងពិធីប្រកាសជាផ្លូវការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ និងពានរង្វាន់​ធុរកិច្ចអាស៊ាន​ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​និង​ជារដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន ​បានអំពាវនាវ និងលើកទឹកចិត្តឱ្យបណ្តាវិនិយោគិន ធុរជន សហគ្រិន ក្រុមហ៊ុន ​សហគ្រាសជាតិ ​និងអន្តរជាតិក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ​ជាមួយ​សភាពាណិជ្ជកម្មកម្ពុជា​ រៀបចំកិច្ចប្រជុំកំពូលធុរកិច្ច ​និងវិនិយោគអាស៊ានឆ្នាំ២០២២នេះ ឱ្យបាន​ច្រើននិងស្រុះដៃគ្នា ដើម្បីឱ្យព្រឹត្តិការណ៍នេះ ផ្ដល់ជាប្រយោជន៍ដល់សហគមន៍ធុរកិច្ច និងការជំរុញ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

តាមរយៈការរៀបចំកិច្ចប្រជុំ​ធុរកិច្ច​អាស៊ាន​នេះដែរ ឧកញ៉ា តាន់ ម៉ូលីវណ្ណ ប្រធានគណៈកម្មាធិការ​ពានរង្វាន់​ធុរកិច្ចអាស៊ាន២០២២ ​ក៏បាន​អំពាវនាវបណ្តាក្រុមហ៊ុនជាតិអន្តរជាតិនានា សូមអញ្ជើញ​ដាក់​ពាក្យសុំចូលរួមប្រឡង​ដណ្តើមពាន​រង្វាន់​ធុរកិច្ចឆ្នើមអាស៊ាន​ឆ្នាំ២០២២ ​ចាប់ពីថ្ងៃទី១ ខែកក្តដា​ស្អែកនេះ ​ហើយនឹងឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២២ ហើយ​លទ្ធផល​នឹង​ត្រូវ​ប្រកាស ​និងប្រគល់ដោយមេដឹកនាំអាស៊ាន​នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច ​និងវិនិយោគអាស៊ាន នៅក្នុងខែវិច្ឆិកាឆ្នាំ២០២២។

ឧកញ៉ា តាន់ ម៉ូលីវណ្ណបន្តថា ​កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ និងពានរង្វាន់​ធុរកិច្ចអាស៊ានឆ្នាំ២០២២ ដែលសភាពាណិជ្ជកម្ពុជា ​ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនោះ នឹងមាន​បណ្តា​ធុរជន និងអ្នកវិនិយោគទុនជាតិអន្តរជាតិ ​ចូលរួមប្រមាណជាង ១០០០នាក់​ ខណៈកិច្ចប្រជុំកំពូល​នេះ​ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់​បំផុតសម្រាប់កម្ពុជា​ និងអាស៊ាន ក្នុងការផ្លាស់ប្តូរបទ​ពិសោធន៍ និងជាការជួបជុំដ៏ធំរវាងធុរជន​ វិនិយោគិនក្រុមហ៊ុនធំៗ​ និងអ្នកជំនាញលើគ្រប់វិស័យ ជាមួយ​ប្រមុខរាជរដ្ឋាភិបាលនិងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាលើបញ្ហាប្រឈមនិងកាលានុវត្តភាព​របស់​សហគមន៍ធុរកិច្ចក្នុងតំបន់អាស៊ាន​ និងពិភពលោក៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm