បទវិភាគនយោបាយ៖ តើវាសនារបស់លោក សុន ឆ័យ នឹងបញ្ចប់ដូចមេរបស់លោក ឬយ៉ាងណា?

2022/06/30 09:19:57 pm        977

ភ្នំពេញ៖ ការបោះឆ្នោតក្រុមជ្រើសរើសប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មិនទាន់បានបញ្ចប់ទៅបានប៉ុន្មានផងអនុប្រធានបក្សភ្លើងទាន លោក សុន ឆ័យ កំពុងជាប់បណ្ដឹងចំនួនពីរ ពោលបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធទៅនឹងការប្រើប្រាស់​ពាក្យពេចន៍​មិនសមរម្យរបស់លោកក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជនដែលអាចបណ្ដាលឱ្យមានការប៉ះពាល់ដល់កិត្តយសជាតិទាំងមូល។

ជាក់ស្ដែងលោក សុន ឆ័យ បានលើកឡើងដដែលៗតាមរយៈកិច្ចសម្ភាសន៍ជាមួយ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នេះថា «ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់មិនមានភាពត្រឹមត្រូវ និងមិនយុត្តិធម៌» ព្រមទាំងចោទថា គ.ជ.ប បានលួចសន្លឹកឆ្នោត​ដែលធ្វើ​ឱ្យប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ននេះ។

ផ្ទុយទៅវិញលោកបានលើកឡើងទៀតថា គណបក្សភ្លើងទានរបស់លោកទទួលយកអាសនៈដែលទទួលបានព្រោះវាបានបង្ហាញពីឆន្ទៈរបស់រាស្រ្ត។ តើការបដិសេដរបស់លោកដោយចោទថា ការបោះឆ្នោតមិនត្រឹមត្រូវនេះ គឺជាឆន្ទៈផ្ទាល់ខ្លួន​របស់​លោកដោយមិនបានគោរពដល់សិទ្ធិម្ចាស់ឆ្នោតដែលជាប្រជាជននៃកម្ពុជាទេឬ?

លោកសុន ឆ័យ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Cambodia Daily

ជាការឆ្លើយតបនឹងទង្វើមិនសមរម្យរបស់លោកសុន ឆ័យ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​ប្ដឹង​ កាល​ពី​ថ្ងៃទី​១៤ ខែមិថុនា តាមរយៈលោក​មេធាវី គី តិច តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្តឹង លោក សុន ឆ័យ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់និង​ទាមទារ​ឱ្យ​លោក សុន ឆ័យ បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ១ ​លាន​ដុល្លា ឬ​ស្មើ ៤​ពាន់​លាន​រៀល​។ ស្របពេលជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា គ.ជ.ប បានដាក់ពាក្យបណ្ដឹងមួយដាច់ដោយឡែកដោយអះអាងថា ការលើកឡើងរបស់លោក សុន ឆ័យបានប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថាប័ន គ.ជ.ប ពាក់ព័ន្ធទៅនឹង ការបំពេញភារកិច្ច​ការងារ ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស។

ស្របពេលដែលកំពុងមានពាក្យបណ្ដឹងពីរជាប់ខ្លួនបែបនេះ លោក សុន ឆ័យ បានអះអាងតាមវិទ្យុ​អាស៊ីសេរីថា កាលពីថ្ងៃទី២២ ​ខែមិថុនាថា ​លោកមិនគេចវេស​នៅក្រៅប្រទេសនោះឡើយ ដោយ​លោក​ បានលើកឡើងថា «ខ្ញុំ​សូម​ជំរាប ខ្ញុំ​បាន​សម្រេច និង​ទិញ​សំបុត្រ​យន្តហោះ​រួចហើយ ខ្ញុំ​នឹង​ត្រលប់​ទៅ​កម្ពុជា​វិញ នៅសល់​៩​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី​១ ខែ​កក្កដា»។

គួររំលឹកដែរថា រឿងប្រហាក់ប្រហែលគ្នានេះ បានកើតមានឡើងរួចមកហើយជាក់ស្ដែង គឺលោក សម រង្សី ដែលជាអតីតប្រធានគណៈបក្សសង្រ្គោះជាតិ​ដែលត្រូវបានរំលាយចោលដោយ​តុលាការ​កំពូល និងអតីតមេរបស់លោកសុន ឆ័យនេះផ្ទាល់តែម្ដង។ ​កំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ លោកសម រង្សីដែលតែងតែប្រកាសក្ដែងៗ​ថា​ខ្លួននឹងត្រលប់មកប្រទេសកម្ពុជា​ដោយមិនខ្លាច​រអា​នឹងការដាក់ទោសនោះឡើយ។

ជាលទ្ធផលវាបានត្រឹមតែជាការខកចិត្តសម្រាប់អ្នកគាំទ្ររបស់លោកម្ដងហើយម្ដងទៀត ដោយការសន្យារបស់លោកបានបញ្ចប់ត្រឹមតែជាសន្យាខ្យល់តែប៉ុណ្ណោះ។ តើអាចទេដែលមេ និងកូនចៅប្រើប្រាស់ឥរិយាបថតែមួយ?

លោក សុន ឆ័យ និងលោក សម រង្សី

តើលោកសុន ឆ័យ នឹងវិលត្រលប់មកក្នុងស្រុកវិញដោយហ៊ានប្រឈមមុខចំពោះមុខច្បាប់ឬយ៉ាងណា? យើងមិនមានលទ្ធភាពអាចព្យាករណ៍ដឹងមុននោះឡើយចំពោះរឿងរ៉ាវនៅក្នុងឆាកនយោបាយប៉ុន្តែយើងអាចទាញចេញជាសេណារីយ៉ូចំនួនពីរដូចខាងក្រោមនេះ។

សេណារីយ៉ូទី ១​ លោកសុន ឆ័យធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ វាមិនមែនជារឿង​ដែល​ថ្មី​នោះ​ទេ​សម្រាប់អ្នកនយោបាយក្រុមនេះ​ដែលបានត្រឹមតែនិយាយ​ ដោយគ្មានសកម្មភាព។ ការលើកឡើងបែបនេះ​ គឺដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនស្ងប់ចិត្តមួយពេល រួចនឹងរកឧបាយកលផ្សេងទៀតដែលជាលេសដោះសារគេចវេះចំពោះបញ្ហាមួយនេះដូចទៅនឹងអតីតមេរបស់ខ្លួន។

សរណារីយ៉ូទី ២ លោកនឹងត្រលប់មកវិញដោយមានលក្ខ័ណ្ឌច្បាស់លាស់ណាមួយដូច​ដែល​បានលើកឡើងខាងលើ ​យើងមិនអាចដឹងនោះទេថា នឹងមានអ្វីកើតឡើង ខ្លួនលោកផ្ទាល់អាច​នឹងដឹងកំហុសរបស់ខ្លួនរួចសុំចរចាដោយមានការសន្យាណាមួយដើម្បីឱ្យម្ចាស់បណ្ដឹង ដកពាក្យបណ្ដឹងវិញក៏ថាបាន។ ដូចសព្វដង គណបក្សប្រជាជនតែងព្យាយាមសម្រុះសម្រួល និងផ្សះផ្សាជាតិ ប៉ុន្តែតែងតែមានជនមួយចំនួនមិនចូលរួម ថែមទាំងបំផ្លាញជាតិឯងទៅវិញ។ ដូច្នេះសេណារីយ៉ូនេះអាចនឹងកើតឡើងប៉ុន្តែមានភាគរយតិចមែនទែន បើប្រៀបធៀបនឹងសេណារីយ៉ូទី១។

ជារួមទៅ យើងសង្ឃឹមថាលោកមានភាពក្លាហាន ហ៊ានប្រឈមមុខនឹងការពិតមិនដូចទៅ​អតីត​មេរបស់ខ្លួននោះឡើយ ដោយហ៊ានទទួលកំហុសរបស់ដើម្បីជាគំរូល្អដល់យុវជនខ្មែរជំនាន់​ក្រោយ​ឱ្យហ៊ានទទួលនូវអ្វីដែលជាទង្វើរបស់ខ្លួនទាំងខុស​ និងត្រូវ។ ខណៈពេលនេះដែរ​ វាមិនមែនជារឿង​សំខាន់នោះឡើយថាលោកនឹងវិលត្រលប់មកវិញឬយ៉ាងណានោះទេ​ ប៉ុន្តែលោក សុន ឆ័យ ក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជន រូបលោកគួរណាតែប្រើប្រាស់​ពាក្យពេចន៍​ឱ្យបានសមរម្យ និងមានភាពប្រសើរជាងនេះដែលមិន​មានការប៉ះពាល់ធ្ងន់ធ្ងរ​ដល់ភាគីណា​មួយ​នោះឡើយ។ ការធ្វើនយោបាយគប្បីធ្វើដោយភាពស្មោះត្រង់ ​គោរពសិទ្ធិអ្នកដទៃ និងគិតដល់​ប្រយោជន៍​ជាតិជាធំ ​មិនមែនយកវាធ្វើជាឈ្នាន់ដើម្បីប្រយោជន៍ខ្លួននោះឡើយ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm