អ៊ុយ​ក្រែ​ន​ប្រកាស​ការដោះដូរ​ឈ្លើយសឹក​ច្រើន​បំផុត​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម

2022/06/30 09:23:48 pm        558

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន ១៤៤​នាក់​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ឃាំង​របស់​រុស្ស៊ី ជា​ផ្នែក​មួយ​នៃ​ការ​ដោះ​ដូរ​ឈ្លើយសឹក​។ ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា វា​ជា​ការ​ដោះដូរ​ឈ្លើយសឹក​ច្រើន​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​ចាប់ផ្តើម​។

​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ដោះលែងមាន​ 95​នាក់​បាន​ចូលរួម​ក្នុងការ​ការពារ​នៅ​រោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង Mariupol ភាគខាងត្បូង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​បំផ្លាញ​ មុន​ពេល​កងកម្លាំង​រុស្ស៊ី​ដណ្តើមបានទីក្រុងកាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ​។ លោក Denis Pushilin មេដឹកនាំ​ក្រុម​ផ្តាច់ខ្លួន​នៅ​តំបន់ Donetsk បាន​និយាយថា ទាហាន​មាន​ចំនួន​ស្មើគ្នា​ត្រូវបាន​ដោះលែង​ដោយ​ភាគី​ទាំងពីរ​។​ លោក​ Zelenskyy និយាយថា ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Mykolaiv នៅថ្ងៃនេះដោយ​មីស៊ី​ល​ចំនួន 10គ្រាប់​បាន​វាយប្រហារ​លើ​ទីតាំង​ស៊ីវិល ដែល​បង្ហាញ​ឱ្យឃើញ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​ពិភពលោក​ថា សម្ពាធ​លើ​ប្រទេស​រុស្ស៊ី​នៅ​មិនទាន់​គ្រប់​គ្រាន់​នោះទេ​។

​លោក​ Zelenskyy អះអាងថា ​អ៊ុយ​ក្រែ​ន​នឹង​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​ប្រទេស​ស៊ី​រី ជុំវិញ​ការ​ទទួល​ស្គាល់​តំបន់ Luhansk និង Donetsk ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​ថា​ជា​តំបន់​ឯករាជ្យ​ និង​អធិបតេយ្យភាព​។ ប្រទេស​ស៊ី​រី​គឺជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​រុស្ស៊ីដែល​បាន​ចូលរួម​ក្នុង​ជម្លោះ​ស៊ី​រី​កាលពី​ខែ​កញ្ញា ឆ្នាំ​2015 ជួយផ្តល់​ជំនួយ​ដើម្បី​គាំទ្រ​ប្រធានាធិបតី​ស៊ី​រី​លោក Bashar al-Assad។​ ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន​បាន​បញ្ចេញ​វីដេអូ​កាលពី​ថ្ងៃ​ពុធ ​ដោយ​អះអាង​បង្ហាញ​ពី​ការដោះដូរ​ឈ្លើយ​សឹក​រវាង​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​រុស្ស៊ី​ច្រើន​បំផុត​លើកដំបូង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm