Carson Pickett ក្លាយជា​មនុស្ស​ទីមួយ​ដែល​ពិការ​ពី​កំណើត​តែ​អាច​ប្រកួត​ឱ្យ​ក្រុមបាល់ទាត់​ស្ត្រី​ជំរើសជាតិ​អាមេរិក

2022/06/30 09:52:03 pm        476

​បាល់ទាត់៖ ​Carson Pickett បាន​ក្លាយជា​មនុស្ស​ទីមួយ​ហើយដែល​ពិការ​តាំងពី​កំណើត​ តែមាន​ឱកាស​ប្រកួតតំណាងឱ្យ​ក្រុមបាល់ទាត់​ស្ត្រី​ជំរើសជាតិ​អាមេរិក​។​ ​កីឡាការិនី​វ័យ ២៨ឆ្នាំ​ដែល​លេង​ក្នុង​តំណែង​ខ្សែការពារ​រូបនេះ បានចាប់កំណើត​មក​ដោយ​ពិការ​ដៃ​ខាងឆ្វេង​។

​​Carson Pickett ត្រូវបាន​កោះហៅ​ចូល​ក្រុមបាល់ទាត់​ស្ត្រី​ជំរើសជាតិ​អាមេរិក​ជា​លើកដំបូង និងបាន​ចូល​លេង​ពេញ ៩០នាទី​តែម្តង​ក្នុងការ​ប្រកួត​ដែល​អាមេរិក​យកឈ្នះ​កូ​ឡុំ​ប៊ី ២-០ ក្នុងជំនួប​មិត្តភាព​នៅ​កីឡដ្ឋាន Rio Tinto សហរដ្ឋអាមេរិក​។ ​Carson Pickett បាន​ហៅ​ការជាប់​ជំរើសជាតិ និង​ចូល​លេង​លើកដំបូង​របស់​នាង​ថា ជា​ក្តី​ស្រមៃ​ក្លាយជា​ការពិត​។ ​រូបភាព​មួយ​សន្លឹក​របស់ Carson Pickett ត្រូវ​បាន​ផ្ទុះ​ពេញ​បណ្តាញ​សង្គមពេញ​ដោយ​ក្តី​អាណិតអាសូរ និង​គួរឱ្យ​គោរព​នៅពេល​នាង​បាន​អបអរ​ដោយ​ជល់​ដៃ ​ជាមួយនឹង​ក្មេងប្រុស​ម្នាក់​ដែល​ពិការ​ដៃ​ម្ខាង​ដូច​នាង​ដែរ​។

​​សូមបញ្ជាក់ថា Carson Pickett បានចាប់ផ្តើម​ប្រកប​អាជីព​លេង​ឱ្យ​ក្លិប​បាល់ទាត់​ស្ត្រី​អាជីព​នៅ​អាមេរិក​កាលពី​ឆ្នាំ២០១៦ ឱ្យ Seattle Reign FC មុនពេល​ផ្លាស់​ទៅ​ក្លិប​អូស្ត្រាលី Brisbane Roar ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង និង​ត្រលប់​មកលេង​ឱ្យ​ក្លិប​អាមេរិក Orlando Pride ហើយ​នឹង​ចុងក្រោយ​នៅ​ក្លិប​ North Carolina Courage មកដល់​បច្ចុប្បន្ន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm