ប្រណាំងម៉ូតូ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ GP រដូវកាល ២០២១ បានចាប់ផ្តើមហើយដោយទីលានដំបូងនៅលើទឹកដីកាតា ជាការប្រណាំងនៅពេលយប់។ កីឡាកររបស់ក្រុម Yamaha, Maverick Vinales ជាប្រជែងបានជ័យជំនះដ៏គួរឲ្យភ្ញាក់ផ្អើលនៅទីលានទី១ នេះ។

កីឡាករអេស្ប៉ាញរូបនេះ ចាប់ផ្តើមចេញដំណើរមិនបានល្អ តែក៏បានវ៉ាជែងកីឡាករមួយចំនួននៅពេលសល់ ៨ជុំចុងក្រោយ និងរក្សាការនាំមុខរហូតដល់ទីព្រ័ត្រដាច់អ្នកលេខ២ ទៅទៀតដើម្បីជ័យជំនះលើកទី៩ ក្នុងអាជីពរបស់ខ្លួន។ តាមពីក្រោយ Vinales គឺកីឡាកររបស់ក្រុម Ducati, Johann Zarco និង Francesco Bagnaia ខណៈអ្នកការពារតំណែងជើងឯកពិភពលោក Joan Mir របស់ក្រុម Suzuki បានត្រឹមលេខ៤។ ការប្រកួតនេះមិនមានវត្តមានកីឡាករអេស្ប៉ាញ Marc Marquez ឡើយដោយត្រូវសម្រាកមើលថែសុខភាពក្រោយជាពីរបួស ដោយក្រុមគ្រូពេទ្យថា ត្រូវសម្រាកមួយរយៈពេលទៀត ពោលគឺត្រូវអវត្តមានយ៉ាងហោចណាស់ ២ទីលានបើករដូវកាល៕
អត្ថបទ៖នាង សុភាវុធ