អ៊ុយក្រែន៖ កាលពីថ្ងៃព្រហស្បតិ៍កងទ័ពរុស្ស៊ីបានប្រយុទ្ធ ដើម្បីឡោមព័ទ្ធបន្ទាយចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែន នៅក្នុងភាគខាងកើតប្រទេសអ៊ុយក្រែន។ ការរុញទៅមុខរបស់ក្រុង Moscow ដើម្បីគ្រប់គ្រងតំបន់ Donbas ទាំងមូលពីអ៊ុយក្រែនត្រូវបានផ្ដោតលើទីក្រុង Lysychansk ដែលជាមូលដ្ឋានរឹងមាំនៅសេសសល់ចុងក្រោយរបស់អ៊ុយក្រែននៅក្នុងខេត្ត Luhansk។

កងទ័ពរុស្ស៊ី និងក្រុមបំបែកខ្លួនសម្ព័ន្ធមិត្តរបស់ពួកគេបានគ្រប់គ្រងខេត្ត Luhansk 95% និងប្រមាណពាក់កណ្ដាលនៃខេត្ត Donetsk ជាខេត្ត២ បង្កើតបានជាតំបន់ Donbas មានប្រជាជនភាគច្រើននិយាយភាសារុស្ស៊ី។ វីដេអូពីទូរទស្សន៍ Sky News កាលពីថ្ងៃពុធបានបង្ហាញពីកងកម្លាំងរុស្ស៊ី កំពុងបាញ់ផ្លោងគ្រាប់កាំភ្លើងទៅលើទីក្រុង Lysychansk និងប៉ះទង្គិចជាមួយកងកម្លាំងការពារអ៊ុយក្រន នៅជុំវិញរោងចក្រចម្រាញ់ប្រេងនៅជាយទីក្រុងនេះ។ ទាហានអ៊ុយក្រែននៅទីនោះបានទទួលបញ្ជាឲ្យទៅកាន់ទីតាំងនោះ ប៉ុន្តែពួកគេកំពុងត្រៀមទប់ទល់សមរភូមិថ្មីប្រឆាំងនឹងកងទ័ពរុស្ស៊ី។
អភិបាលខេត្ត Luhansk លោក Serhiy Haidai បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមបិទផ្លូវហាយវ៉េមួយខ្សែដែលត្រូវបានប្រើ ដើម្បីដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ និងឡោមព័ទ្ធទីក្រុងនេះទាំងមូល។ លោក Serhiy Hayday បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ទីក្រុង Lysychansk ស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំងណាស់៕
អត្ថបទ៖ សុខមាន