សហគ្រាសជាច្រើន កំពុងពង្រីកប្រព័ន្ធគុណភាពផលិតកម្ម ដើម្បីឆ្លើយតបទីផ្សារ និងការប្រកួតប្រជែង

2022/07/01 08:48:03 pm        539

ភ្នំពេញ៖ វិធីសាស្ត្រ«ស៥» នឹងជួយដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម អាចពង្រីក​ខ្លួន​អនុវត្តយក ស៦ ឬ ស៧ និងឈានទៅអនុវត្តយកប្រព័ន្ធគ្រប់គ្រងគុណភាព ឬសុវត្ថិភាព​ផ្សេងៗ​ទៀត ដើម្បីបង្កើនផលិតភាពក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ឆ្លើយតបតាម​តម្រូវ​ការទីផ្សារ និងការ​ប្រកួត​ប្រជែង នឹងជាផ្នែកមួយនៃការរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច​របស់ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង​ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី​សមិទ្ធផល​ផលិតភាព ប្រចាំឆ្នាំ២០២២ នៅ​ថ្ងៃទី ៣០ខែ មិថុនា ឆ្នាំ២០២២ថា ការអនុវត្ត «ស៥» គឺផ្តើមចេញពី ស ទាំង៥រួមមាន៖ សម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរឲ្យបានជោគជ័យ និងបានស្ថិតស្ថេរទៅបាន គឺចាំបាច់ទាមទារនូវការប្តេជ្ញាចិត្តមោះមុត របស់អ្នកដឹកនាំថ្នាក់កំពូល។

ចំណែកម្ចាស់សហគ្រាសធំៗចំនួន ៤ បានលើកឡើងស្រដៀងគ្នាថា ការអនុវត្ត «ស៥» របស់​មជ្ឈមណ្ឌល​ផលិតភាពជាតិ​ បានធ្វើឲ្យសហគ្រាសរបស់ពួកគាត់ រួមចំណែកលើកកម្ពស់ការ​គ្រប់គ្រង និងប្រសិទ្ធភាពការងាររបស់រោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងការពង្រីក​ផលិតភាព​ខ្សែច្រវ៉ាក់ផលិតកម្មឲ្យកាន់តែធំ និងមានទំនុកចិត្ត ​ការកាត់បន្ថយវេលា ​និងទទួលបានប្រាក់​ចំណេញ​មកវិញ តាមរយៈនៃការអនុវត្តគម្រោងទាំងនេះ។

លោក ហ៊ឹម ផានិត ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ ​លើកឡើងឲ្យដឹងថា ​នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ​មជ្ឈមណ្ឌល​ផលិតភាពជាតិ ​សហការជាមួយអង្គការ APO ជ្រើសរើស​ក្រុមហ៊ុន ​ដើម្បីអនុវត្តគម្រោង Business Excellence (ឧត្ដមធុរកិច្ច) នេះជាផ្នែកមួយនៃកម្មវិធី​សមិទ្ធផល​ផលិតភាព ​ដលនឹងបន្តអភិវឌ្ឍន៍រហូតដល់មានកម្មវិធីប្រគល់ពានរង្វាន់ «សមិទ្ធផល​ផលិតភាព៖ ឧត្ដមធុរកិច្ច» នាឆ្នាំក្រោយៗទៀត។

Business Excellence ជួយអភិវឌ្ឍ ​និងពង្រឹងប្រព័ន្ធគ្រប់គ្រង ​និងដំណើរការរបស់អង្គភាព ដើម្បី​កែ​លម្អការអនុវត្ត ​និងបង្កើតតម្លៃសម្រាប់អ្នកពាក់ព័ន្ធ។ ​សម្រេចបាននូវភាពល្អឥតខ្ចោះ នៅក្នុងអ្វី​គ្រប់យ៉ាង​ដែលអង្គភាពប្រតិបត្តិ ​ហើយសំខាន់បំផុតគឺការសម្រេចបាននូវលទ្ធផល​អាជីវកម្ម​ដ៏ប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm