អាជីវកម្មទេសចរណ៍អាចខ្ចីប្រាក់ពីតាមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៩ ចាប់ពីថ្ងៃទី១ ខែកក្តដានេះទៅ

2022/07/01 08:56:36 pm        694

ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទានស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ ដែល​រាជរដ្ឋាភិបាលប្រកាសអនុត្ត កាលពីនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២មកនេះ រហូតមកដល់ថ្ងៃទី១ ខែ​កក្កដា​នេះ រាជរដ្ឋាភិបាល ​បានទម្លាក់កម្ចីឥណទានដាក់​នៅតាមបណ្តាធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ដែលជាដៃគូចំនួន១៩រួចហើយ​ ហើយបណ្តាអាជីវកម្មទេសចរណ៍​ក៏អាចចាប់ផ្តើមទៅ​ទទួល​កម្ចីនេះបានចាប់ពីថ្ងៃនេះតទៅដែរ។

បើតាមឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារ​គាំពារ​សហគ្រាស និងការងារក្នុងវិស័យទេសចរណ៍ បានថ្លែងប្រាប់BTV ​នៅថ្ងៃទី១​ ខែកក្កដានេះថា ជាក់ស្តែងកាលពីថ្ងៃទី ២៧ខែឧសភា​ ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា​ក្នុង​ទម្រង់​ជាគម្រោង​សហហិរញ្ញប្បទានស្តារ និង​ជម្រុញកំណើនវិស័យទេសចរណ៍​ក្នុងទំហំទឹក​ប្រាក់ ១៥០​លាន​ដុល្លាអាមេរិច ក្នុងនោះ​បដិភាគ​របស់រាជរដ្ឋាភិបាលមាន​ទំហំទឹកប្រាក់ ៧៥លាន​ដុល្លាអាមេរិច ផ្តល់តាមរយៈធនាគារ​សហគ្រាស​ធុនតូច ​និងមធ្យម SME Bank និងថវិកា​បដិភាគរបស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុជាដៃគូចំនួន៧៥លានដុល្លាអាមេរិច ដែលមានអាត្រាការប្រាក់៦.៥% នៅថ្ងៃទី១​ខែកក្តដានេះ​ គឺបានទម្លាក់ទៅឲ្យបណ្តាធនាគារជាដៃគូទាំងអស់រួចហើយ។

ឯកឧត្តម សុង តុងហាប់ ថ្លែងថា នៅក្នុងអំឡុងពេលនេះ ក្រសួងទេសចរណ៍បាននឹងកំពុងរៀប​បញ្ជីឈ្មោះ​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូចំនួន១៩គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយជូនបណ្តាអាជីកម្មទេសចរណ៍ងាយស្រួលទាក់ទងស្វែងរកប្រាក់កម្ចីនេះដែលចាប់ផ្តើមទទួលកម្ចីឥណទាននេះចាប់ពីថ្ងៃទី១ខែកក្តដានេះតទៅដែរ៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm