ទាហាន​អ៊ុយ​ក្រែ​ន​ទទួលបាន​ការហ្វឹកហ្វឺន​អាវុធ​នៅ​ប្រទេស​អង់គ្លេស​

2022/07/01 09:19:25 pm        1.9 K

​អង់គ្លេស៖ នៅ​តំបន់ Salisbury Plain ទាហាន​មកពី​អង្គភាព​កងទ័ព​អង់គ្លេស បាន​បង្រៀន​កងកម្លាំង​អ៊ុយ​ក្រែ​ន​ពី​របៀប​ប្រើប្រាស់​កាំភ្លើង L119 ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថាជា​កាំភ្លើង​បាញ់​ផ្លោង​។ បុគ្គលិក​យោធា​បានធ្វើដំណើរ​ទៅ​ប្រទេស​អង់គ្លេស​ ដើម្បី​ទទួលបាន​ទំនុកចិត្ត​ និង​រៀន​ជំនាញ​ក្នុង​បំណង​ពង្រឹង​កិច្ចប្រឹងប្រែង​ផ្នែក​យោធា​ទប់ទល់​ជាមួយ​រុស្ស៊ី​។

ពួកគេ​កំពុង​ត្រូវបាន​បង្រៀន​ពី​របៀប​បាញ់​អាវុធ និង​គ្រាប់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ ដោយ​សង្ឃឹមថា​នៅពេល​ត្រឡប់មក​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​នឹងមាន​ទំនុកចិត្ត​បន្ថែមទៀត​។ ​ចក្រភព​អង់គ្លេស​កំពុង​ផ្តល់ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ​រួមមាន​កាំភ្លើង​ចាស់ៗ​ដែល​អាច​បាញ់​បាន​ក្នុង​ចម្ងាយ ៧ម៉ា​យ ហើយ​ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត​ដែល​ពួកគេ​កំពុង​ត្រូវបាន​ហ្វឹកហ្វឺន​ប្រើប្រាស់ អាច​បាញ់​ដល់​គោលដៅ​ចម្ងាយ​ជាង ៥០ម៉ា​យ​។​ ​ទាហាន​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់​ត្រូវបាន​បណ្តុះបណ្តាល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ ហើយ​រាប់ពាន់នាក់​ទៀត​នឹង​ទទួលបាន​ការហ្វឹកហាត់​។ ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​ជំនួយ​ផ្នែក​យោធា​ក្នុង​ទឹកប្រាក់​ចំនួន 1ពាន់​លាន​ផោន ឬ​ 1.21ពាន់​លាន​ដុល្លារទៅ​ឲ្យ​កាន់​អ៊ុយ​ក្រែ​ន ដែល​នាំ​ឲ្យ​ជំនួយ​ផ្នែក​យោធា និង​សេដ្ឋកិច្ច​សរុប​របស់ខ្លួន​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម​មាន​រហូតដល់ 3.8ពាន់​លានផោន ឬ​ 4.6ពាន់​លាន​ដុល្លារ​។

រដ្ឋាភិបាល​និយាយថា ជំនួយ​ថ្មី​នេះ​គឺ​សម្រាប់​ឧបករណ៍​រួមមាន​ប្រព័ន្ធ​ការពារ​ដែនអាកាស យាន​ដ្រូ​ន និង​ឧបករណ៍អេឡិចត្រូនិក​ផ្សេងទៀត​សម្រាប់​សង្គ្រាម។​ ​នាយករដ្ឋមន្ត្រីលោក Boris Johnson បាន​ជំរុញ​ឱ្យ​សម្ព័ន្ធមិត្ត​នៅ​កិច្ចប្រជុំ​កំពូល​ NATO ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ឲ្យ​គាំទ្រ​អ៊ុយ​ក្រែ​ន​កាន់តែខ្លាំង​ថែមទៀត​។ អង់គ្លេស​ជា​ប្រទេស​ផ្តល់​ជំនួយ​ផ្នែក​យោធា​ធំ​ទី​2 ដល់​អ៊ុយ​ក្រែ​នបន្ទាប់ពី​សហរដ្ឋអាមេរិក​។ វា​ក៏​ជា​ប្រទេសមួយ​ក្នុងចំណោម​សមាជិក 9ប្រទេសក្នុងចំណោម 30​ប្រទេសរបស់​អង្គការ ​NATO ​ដែល​បំពេញ​តាម​គោលដៅ​របស់​សម្ព័ន្ធក្នុងការ​ចំណាយ 2% នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) លើ​វិស័យ​ការពារជាតិ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm