បាល់ទាត់៖ លោក Ernesto Valverde នឹងត្រលប់ទៅដឹកនាំក្លិបអេស្ប៉ាញ Athletic Bilbao ជាលើកទី៣ ក្រោយចុះហត្ថលេខាដឹកនាំរយៈពេល ១ឆ្នាំ។
បុរសវ័យ ៥៨ឆ្នាំរូបនេះបានក្លាយជាគ្រូបង្វឹកដែលដឹកនាំ Bilbao យូរជាងគេ បន្ទាប់ពីធ្លាប់ដឹកនាំពីរលើកកន្លងមកនៅឆ្នាំ ២០០៣-២០០៥ និង ២០១៣ ដល់ ២០១៧។ លោក Valverde ចុងក្រោយបំផុតបានផ្លាស់ទៅដឹកនាំ Barcelona ឈ្នះពាន La Liga ២លើក និង Copa del Rey មួយលើក តែត្រូវបានបណ្តេញចេញវិញកាលពីខែមករា ឆ្នាំ២០២០ និងបានទំនេរពីការងារតាំងពីពេលនោះមក។ Athletic Bilbao បានបញ្ចប់រដូវកាលមុននៅក្របខណ្ឌ La Liga ចំណាត់ថ្នាក់លេខ ៨ ដោយខកខានមិនបានកៅអីណាមួយឡើយនៅក្របខណ្ឌអឺរ៉ុបទាំងបី៕
អត្ថបទ៖នាង សុភាវុធ