អ្នកធ្លាប់ចូលក្នុងធនាគារឯកទេស អ៊ីអន និងហាងThe Body Shop ក្នុងផ្សារទំនើបអ៊ីអន១ សូមអញ្ជើញទៅធ្វើតេស្តកូវីដ-១៩ជាប្រញាប់

2021/04/27 09:59:58 am        372

​ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងលើបណ្តាញសង្គម Facebook ឲ្យដឹងថា មានអ្នកកើតជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅធនាគារ ឯកទេស អ៊ីអន និងហាង The Body Shop ក្នុងផ្សារទំនើបអ៊ីអន១ សូមអញ្ជើញទៅធ្វើតេស្តកូវីដ-១៩ជាប្រញាប់។

ដូច្នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធអញ្ជើញទៅធ្វើតេស្ត និងពិនិត្យយកសំណាកទៅតាមលក្ខខណ្ឌ និងទីតាំងដូចក្នុងសេចកី្តជូនដំណឹងខាងក្រោមនេះ ៖ សេចកី្តជូនដំណឹង ករណីវីរុសកូវីដ-១៩ បានចូលក្នុងធនាគារ ឯកទេស អ៊ីអន (AEON Specialized Bank) សាខាផ្សារទំនើបអ៊ីអន១ ជាន់ទី២ អគារលេខ១៣២ ផ្លូវសុធារស រាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១​បានចូលទៅធនាគារនោះនៅម៉ោងប្រហែល១៥:២៤នាទី និងចេញម៉ោង១៥:៤៦នាទី។ 


សូមបងប្អូនដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ករ ដកដង្ហើមខ្លីៗ ឬសង្ស័យ និងធ្លាប់ចេញ-ចូល នៅក្នុងធនាគារ ឯកទេស អ៊ីអន (AEON Specialized Bank) សាខាផ្សារទំនើបអ៊ីអន១ ជាន់ទី២ អគារលេខ១៣២ ផ្លូវសុធារស រាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១បានចូលទៅធនាគារនោះនៅម៉ោងប្រហែល១៥:២៤នាទី និងចេញម៉ោង១៥:៤៦នាទីនោះ សូមអញ្ជើញទៅធ្វើតេស្តនៅមនី្ទរ​ពេទ្យដែលបានកំណត់អនុញ្ញាត នៅក្នុងរាជធានីភ្នំពេញ និងខេត្តរបស់អ្នក ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ ឬទៅទីកន្លែងនោះ។


សេចកី្តជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅព្រឹកថ្ងៃដដែរ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅក្នុងហាង The Body Shop សាខា ផ្សារទំនើបអ៊ីអន១ ជាន់ផ្ទាល់ដី អគារលេខ១៣២ ផ្លូវសុធារស រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ ទៅទីតាំងខាងលើនេះ។ អ្នកពាក់ព័ន្ធសូមអញ្ជើញទៅធ្វើតេស្តនៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មណ្ឌលសុខភាពចាក់អង្រែក្រោម ឬមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមនី្ទរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm