ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២កម្ពុជាយកចិត្តទុកដាក់ចំពោះដំណើរការផលិតប្រកបដោយសុវត្ថិភាព ខិតខំប្រឹងប្រែងដើម្បីធានាឲ្យការផ្គត់ផ្គង់ថាមពលមានស្ថេរភាព

2022/07/01 10:50:00 pm        273

ភ្នំពេញ ៖ ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ដែលមានទីតាំងនៅខេត្តស្ទឹងត្រែងគឺជាស្ថានីយ៍វារីអគ្គិសនីធំជាងគេបំផុតនៅប្រទេសកម្ពុជាដែល​China Huaneng Group និង​ Cambodia Royal Group​ បានសហការគ្នាវិនិយោគក្នុងការសាងសង់។ក្នុងនាមជាស្ថានីយ៍ដ៏សំខាន់មួយក្នុងការបង្កើតថាមពលនៅកម្ពុជា ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការផលិតប្រកបដោយសុវត្ថិភាព ខិតខំប្រឹងប្រែងដើម្បីធានាឲ្យការផលិតថាមពលមានស្ថេរភាព ផ្ដល់នូវថាមពលគួរឲ្យទុកចិត្តនិងយូរអង្វែងដែលធ្វើឲ្យបណ្ដាញអគ្គិសនីនៅកម្ពុជាអាចដំណើរការបានធម្មតា ព្រមទាំងជំរុញនូវការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចសង្គម។

ចាប់តាំងពីខែមិថុនា ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២កម្ពុជាបានចាប់ផ្ដើមរៀបចំដំណើរការកម្មវិធី"ខែដំណើរការផលិតប្រកបដោយសុវត្ថិភាព"ឆ្នាំ2022 ដោយសង្កត់ធ្ងន់លើប្រធានបទ"គោរពតាមច្បាប់ការផលិតប្រកបដោយសុវត្ថិភាព និងក្លាយជាអ្នកទទួលខុសត្រូវទី១ដ៏ល្អម្នាក់" និងបានបង្កើតនូវបរិយាកាសដ៏រឹងមាំដែលពាក់ព័ន្ធនឹង​"ការថែរក្សាជីវិតនិងការយកចិត្តទុកដាក់លើសុវត្ថិភាព"។ អនុវត្តបានយ៉ាងល្អនូវគ្រប់ទ្រង់ទ្រាយនៃកម្មវិធី"ខែដំណើរការផលិតប្រកបដោយសុវត្ថិភាព"ព្រមទាំងពង្រឹងនូវខ្សែសង្វាក់ការផលិតប្រកបដោយសុវត្ថិភាពបន្ថែមមួយកម្រិតទៀតនៅគ្រប់ផ្នែកការងារ។

យោងតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ នាដើមខែមិថុនា ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានធ្វើការប្រជុំអំពីកម្មវិធី"ខែដំណើរការផលិតប្រកបដោយសុវត្ថិភាព"ឆ្នាំ2022។ ដឹកនាំបុគ្គលិកគ្រប់រូបចូលរួមទស្សនាវីដេអូដែលមានប្រធានបទ"គោរពតាមច្បាប់ការផលិតប្រកបដោយសុវត្ថិភាព និងក្លាយជាអ្នកទទួលខុសត្រូវទី១ដ៏ល្អម្នាក់" ព្រមទាំង​បានធ្វើការចុះហត្ថលេខាលើកិច្ចសន្យាសុវត្ថិភាព។ ក្រុមហ៊ុនបានចាត់ឲ្យអ្នកគ្រប់គ្រងក្នុងផ្នែកនីមួយៗឲ្យឡើងធ្វើការអធិប្បាយក្នុងប្រធានបទ"គោរពតាមច្បាប់ការផលិតប្រកបដោយសុវត្ថិភាព និងក្លាយជាអ្នកទទួលខុសត្រូវទី១ដ៏ល្អម្នាក់" ព្រមទាំងសិក្សាអំពីច្បាប់របស់កម្ពុជា និងចិនដែលពាក់ព័ន្ធនឹងដំណើរការផលិតប្រកបដោយសុវត្ថិភាពជំរុញឲ្យសម្រេចនូវទំនួលខុសត្រូវក្នុងការផលិតប្រកបដោយសុវត្ថិភាព។

ដើម្បីជំរុញកម្មវិធី"ដំណើរការផលិតប្រកបដោយសុវត្ថិភាព"ឲ្យប្រព្រឹត្តទៅបានកាន់តែជាក់លក្ខ ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ក៏បានធ្វើកម្មវិធីតូចៗដូចជាការគូរគំនូរតុក្កតាដែលទាក់ទងនឹងសុវត្ថិភាព ថ្ងៃពីគ្រោះអំពីព័ត៏មានសុវត្ថិភាពបណ្តុះបណ្តាលការសង្រ្គោះបន្ទាន់ជាក់ស្តែង​ ព្រមទាំងមានកម្មវិធីបែបផ្សេងៗជាច្រើនទៀត។ ស្នាដៃគំនូររបស់បុគ្គលិកជនជាតិខ្មែរចិន និងក្រុមគ្រួសាររបស់ពួកគាត់គឺមានរចនាបថចម្រុះ ខ្លឹមសារសម្បូរបែប ពោរពេញទៅដោយបណ្ដាំក្រុមគ្រួសារនិងទំនួលខុសត្រូវរបស់ក្រុមហ៊ុនទាក់ទងនឹងសុវត្ថិភាពបុគ្គលិក។

 

ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់វារីអគ្គិសនីសេសានក្រោម២បានបញ្ជាក់ថា៖ ការផលិតប្រកបដោយសុវត្ថិភាពគឺជាទំនួលខុសត្រូវចំពោះសង្គមដែលសំខាន់បំផុតសម្រាប់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២។តាមរយះកម្មវិធី"ខែដំណើរការផលិតប្រកបដោយសុវត្ថិភាព"លើកនេះ បានជំរុញឲ្យសម្រេចនូវទំនួលខុសត្រូវទីមួយនៃការផលិតប្រកបដោយសុវត្ថិភាព ពង្រឹងនូវខ្សែសង្វាក់ការផលិតប្រកបដោយសុវត្ថិភាពបន្ថែមមួយកម្រិតទៀត ធានាថានឹងផ្ដល់នូវថាមពលស្អាតដែលប្រកបដោយស្ថេរភាពសម្រាប់រាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា និងបណ្តាញថាមពលកម្ពុជា។

ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២បានចាប់ផ្ដើមដំណើរការផលិតអគ្គិសនីនាឆ្នាំ២០១៨ខែតុលា អនុភាពសរុបគឺ400,000 kilowatt ស្ទើតែស្មើនឹង២០%នៃអនុភាពសរុបទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២បានផ្ដល់ថាមពលស្អាតប្រហែល1.97billionkilowattបានជួយសម្រួលយ៉ាងខ្លាំងនូវស្ថានភាពដែលពឹងផ្អែកលើការនាំចូលអគ្គិសនីពីក្រៅប្រទេស និងសម្រួលនូវបញ្ហាផ្គត់ផ្គង់ថាមពលមិនគ្រប់គ្រាន់របស់ប្រទេសកម្ពុជា។ ការផ្គត់ផ្គង់ថាមពលនេះបានជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងរាជធានីភ្នំពេញកំពង់ចាមក្រចេះនិងតំបន់ជុំវិញផ្សេងទៀតជាច្រើន។ធានានូវភាពឯករាជ្យ និងសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពលដល់ប្រទេសកម្ពុជា។ ជួយកែលម្អនូវប្រព័ន្ធថាមពលរបស់កម្ពុជានិងជួយសម្រួលយ៉ាងច្រើននូវតម្លៃអគ្គិសនីព្រមទាំងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងជួយលើកកំពស់គុណភាពការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ៕

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm