ផែនការសកម្មភាពជាតិស្ដីពីសុខភាពសិក្សាឆ្នាំ ២០២១-២០៣០ ត្រូវបានសម្រេចអនុម័តនៅថ្ងៃនេះ

2022/07/01 10:59:11 pm        692

ភ្នំពេញ៖ គណៈកម្មាធិការអន្តរក្រសួងស្ដីពីសុខភាពសិក្សា បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចអនុម័តលើផែនការសកម្មភាពជាតិស្ដីពី សុខភាពសិក្សាឆ្នាំ២០២១-២០៣០ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

គណៈកម្មកាធិការអន្តរក្រសួងស្ដីពីសុខភាពសិក្សា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំជាប្រធាន និងមានវត្តមានមន្រ្តីមកពីក្រសួងស្ថាប័នដទៃជាសមាជិក បានប្រជុំសម្រេចអនុម័ត ផែនការសកម្មភាពជាតិស្ដីពី សុខភាពសិក្សាឆ្នាំ ២០២១-២០៣០។

ក្នុងឱកាសសម្រេចអនុម័តនេះ ​ឯកឧត្តម ហង់ ជួនណារ៉ុន លើកឡើងដែរថា ផែនការសកម្មភាព​ជាតិ​ស្ដីពី សុខភាពសិក្សាឆ្នាំ២០២១-២០៣០ គឺរៀបចំឡើងដោយអនុលោមតាមយុទ្ធសាស្រ្តទាំង ៩ចំណុចនៃ គោលនយោបាយជាតិស្ដីពីសុខភាព។

យុទ្ធសាស្រ្តទាំងនោះមានដូចជា អភិវឌ្ឍន៍​ក្របខណ្ឌច្បាប់និងយន្តការ លើកកម្ពស់សុខភាព​ចាំបាច់​ដល់អ្នកសិក្សានិងបុគ្គលិកអប់រំ ​លើកកម្ពស់ការផ្ដល់​អាហារូបត្ថម្ភ​ លើកកម្ពស់​ការ​ផ្គត់ផ្គង់​ទឹកស្អាតនិងអនាម័យ ​លើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព​ បរិយាបន្ន ផាសុកភាព និងមេត្រីភាព ​លើកកម្ពស់សន្តិសុខនិងសណ្ដាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សា លើកកម្ពស់​ការ​អប់រំ​សុខភាព ​លើកកម្ពស់ការអនុវត្តបំណិនសុខភាព និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​ក្នុងការលើកកម្ពស់សុខភាពសិក្សា។

ឯកឧត្តមប្រធាន ក៏បានលើកឡើងបញ្ជាក់ដែរថា បញ្ហាសុខភាពសិក្សានេះមានសារៈសំខាន់ជាខ្លាំង ព្រោះវាអាចជិះឥទ្ធិពលដល់សង្គមជាតិ។ ដើម្បីសម្រេចលទ្ធផលល្អប្រសើរ ចំពោះការ​អនុវត្ត​ផែនការសកម្មភាពថ្មីមួយនេះ​ គឺទាមទារការចូលរួមពីគ្រប់ក្រសួងស្ថាប័ន្នពាក់ព័ន្ធ ​ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិផងដែរ។

ផែនការសកម្មភាពជាតិស្ដីពី សុខភាពសិក្សាឆ្នាំ ២០២១-២០៣០ នេះ ក៏ត្រូវបានរៀបចំឡើងដើម្បី ក្នុង​គោលដៅផ្សាភ្ជាប់ទំនាក់ទំនង រវាងគោលនយោបាយ យុទ្ធសាស្រ្ត ធនធានហិរញ្ញវត្ថុតាម​រយៈសកម្មភាព​ប្រទាក់ក្រឡាគ្នា ​និងមានសង្គតិភាពទៅនឹងកម្មវិធីដែលមានស្រាប់ ដោយមាន​ការ​ពិគ្រោះយោបល់ ​និងមានការវិភាគរវាងក្រសួង អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍដើម្បីធានាបាន​ការ​បំពេញ​ការងារ ​ដោយទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរៀងខ្លួន ​ដើម្បីចូលរួមសម្រេចឱ្យបាន គោលដៅ​អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm