ហ្វូងសត្វត្មាតដ៏កម្រ ត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក​ ខេត្តមណ្ឌលគិរី

2022/07/01 11:08:56 pm        1.0 K

មណ្ឌលគិរី៖ ក្រុមមន្ត្រីជំនាញរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រទះឃើញហ្វូងសត្វត្មាតដ៏កម្រពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក គឺត្មាតភ្លើង និងត្មាតប្រផេះ ខណៈដែលសត្វត្មាតប្រផេះ គឺគេពុំដែលប្រទះឃើញជាយូរមកហើយ។

របាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវ​សត្វព្រៃ នៃមន្ទីរបរិស្ថាន គាំទ្រពីអង្គការWWF មានក្តីរំភើបរីករាយឥតឧបមានៅពេលបានឃើញ​វត្តមាន​សត្វត្មាតភ្លើង ​និងសត្វត្មាតប្រផេះ នៅពេលកំពុងចុះប្រមូលទិន្នន័យ​ធ្វើបច្ចុប្បន្នភាព​សត្វព្រៃនៅ​ក្នុងដែន​ជម្រកសត្វព្រៃស្រែពក។ នេះគឺជាលើកទី១ ដែលក្រុមមន្ត្រីជំនាញបានឃើញ​សត្វត្មាតប្រផេះ ដែលវាបានបាត់វត្តមានប្រហែល២ឆ្នាំមកហើយ ។

សត្វត្មាត ដែលត្រូវបានប្រទះឃើញមានចំនួន០៩ក្បាល ក្នុងនោះសត្វត្មាតប្រផេះ ចំនួន០២ក្បាល និងសត្វត្មាតភ្លើងចំនួន០៧ក្បាល ។

សត្វត្មាតប្រផេះ ( White-Rumped Vulture) មានរោមដងខ្លួនពណ៌ប្រផេះ ឬពណ៌ដូចផេះ (ពណ៌ស្រាល​ជាង​ត្មាតភ្លើងបន្តិច) ដូច្នេះហើយបានដូនតាខ្មែរ ហៅវាថា ត្មាតផេះ។ ប្រភេទសត្វនេះមួយចំនួន ​នៅផ្នែកខាងក្រោមទ្រូងរបស់វា មានពណ៌ប្រផេះស្រាល​លាយ​ពណ៌ឆ្នូត​តិចៗ ​ប៉ុន្តែនៅលើ-ករបស់វា មានពណ៌-សតូចៗ ដុះពីក្រាស់មកស្តើងដល់ខាងលើក្បាល ផ្នែក-កដល់មុខ មានស្បែកពណ៌ក្រម៉ៅស្រអាប់។ ត្មាតផេះមួយចំនួនធំ ក៏គ្មានរោម-ក និង​រោមក្បាលដែរ ចំណែកមាឌ និងទំហំរបស់វា​ គឺប្រហាក់ប្រហែលទៅនឹងត្មាតភ្លើង។

ចំណែកត្មាតភ្លើង (Red Headed Vulture) វាមានរោមដងខ្លួនពណ៌ក្រម៉ៅ រីឯក្បាលរបស់វា ស្ទើរតែគ្មាន​រោម (គឺមានតិចបំផុត) ដោយបញ្ចេញស្បែកក្បាល និងកពណ៌ក្រហមដូចភ្លើង រួមទាំងបន្ទះស្បែក​អមថ្ពាល់ដូចស្លឹកត្រចៀកទាំងសងខាង ក៏មានពណ៌ក្រហមដែរ។ វាមានទម្ងន់ចន្លោះពី៣,៥០គីឡូក្រាម ដល់៦,៣០គីឡូក្រាម វាមានបណ្តោយដងខ្លួន ប្រមាណ ០,៧៦ម៉ែត្រ ដល់០,៨៦ម៉ែត្រ និងមានប្រវែងពីចុងស្លាបម្ខាង ​ទៅចុងស្លាបម្ខាងទៀត ចន្លោះ២ម៉ែត្រ ដល់២,៦០ម៉ែត្រ។ ត្មាតភ្លើង ជាបក្សីមានមាឌ​ទាបកន្តាញ​ ដោយមានកម្ពស់ប្រមាណ០,៦០ម៉ែត្រ ទៅ០,៧០ម៉ែត្រប៉ុណ្ណោះ​ និងជាប្រភេទត្មាត ​ដែលអ្នកស្រុកជនជាតិអាស៊ីមួយចំនួនធំ បានចាត់ទុក​ជា​មេត្មាត ឬមេហ្វូង ឬហៅថាស្តេចត្មាត។

តាមការអង្កេតតាមដានសកម្មភាពរបស់វា ត្មាតភ្លើង ពេលវាដើរផ្ទាល់ដី វាមានដំណើររាងបើក​ដើម​ស្លាបជានិច្ច (ឬហៅថាដំណើររបៀបកាងស្លាប ឬថាដើរពើងទ្រូង)​ ដែលឥរិយាបទរបស់វា បង្ហាញពីភាពមិនខ្លាចគេ ​ជាមេគេ ​ហើយត្មាតប្រភេទផ្សេងៗទៀត ក៏ពុំសូវហ៊ានប្រឈមតទល់​នឹងវាដែរ រីឯពេលស៊ីចំណីអាហារទៀតសោត​ ក៏វាពុំដែលចុះមកដណ្តើមគេស៊ីពីគ្រាដំបូងដែរ វាច្រើនតែទុកពេលឱ្យត្មាតផ្សេងៗទៀតស៊ីមួយសន្ទុះសិន ទើបវាចុះមកស៊ីតាមក្រោយ នេះទំនងវាគិតពីសុវត្ថិភាពនៅទីនោះ រួមទាំងការពុលចំណីអាហារផងក៏អាចថាបាន ពេលដែលវាចុះមកស៊ីចំណីហើយ​ ភាគច្រើនត្មាតឯទៀត ក៏តែងទុកចន្លោះកន្លែង​ឱ្យវាចូលស៊ីជានិច្ច៕ អត្ថបទ៖ អ៊ិត ភីរុណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm