លោក Zelenskyy និយាយថា​ ការវាយប្រហារ​នៅ​ទីក្រុង Odesa ជា​ភេរវកម្ម​ដោយ​ចេតនា

2022/07/02 06:03:23 pm        763

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ទីក្រុង ​Odesa លើ​អគារ​លំនៅឋាន និង​ទីតាំង​ជំរំ​គឺជា​ការវាយប្រហារ​ដោយ​ចេតនា ​និង​ដោយ​ផ្ទាល់​។ ការវាយប្រហារ​បណ្តាល​ឲ្យ​មនុស្ស ​21​នាក់​ស្លាប់ និង ​39​នាក់​ផ្សេង​ទៀត​បាន​រងរបួស​ដោ​យ​មី​ស៊ី​ល​របស់​រុស្ស៊ី​។​

​លោក​បាន​អះអាងថា មី​ស៊ី​ល Kh-22 ត្រូវបាន​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​លើ​អគារ​លំនៅឋាន និង​ទីតាំង​ជំរំដែល​ជា​ធម្មតា​ត្រូវ​ប្រើប្រាស់​ដើម្បី​បំផ្លាញ​នាវា​ផ្ទុក​យន្តហោះ និង​នាវាចម្បាំង​ធំ​ៗ​។​ ​វីដេអូ​នៃ​ការវាយប្រហារ​នៅមុន​ពេល​ថ្ងៃ​រះ​បាន​បង្ហាញ​អគារ​ឆេះ​ខ្លោច​ក្នុង​ទីក្រុង​តូច Serhiivka ចម្ងាយ​ប្រមាណ 50​គីឡូម៉ែត្រ​ពី​ទីក្រុង Odesa​។ លោក Zelenskyy និយាយថា មី​ស៊ី​ល​ប្រឆាំង​នាវា Kh-22 ចំនួន​ 3គ្រាប់​បាន​វាយប្រហារ​ទៅលើ​អគារ​លំនៅឋាន​កម្ពស់ 9ជាន់​។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ​ការវាយប្រហារ​នេះ​ជា​ការ​វាយតប​ត​របស់​កងទ័ព​រុស្ស៊ី ​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​កោះ​ពស់​មួយថ្ងៃ​មុន​នេះ ទោះបីជា​ទីក្រុង​មូ​ស្គូ​បាន​បង្ហាញ​ថា ​ការដក​កងកម្លាំង​ចេញ​របស់​ពួកគេ​ជា​កាយវិការ​សុច្ឆន្ទៈ ​ដើម្បី​ជួយ​បើក​ច្រក​ក្នុង​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ​។​

​ជាមួយគ្នានេះក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Kyiv កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​ប្រទេស​ន័​រ​វែ​ស​លោក Jonas Gahr Store បាន​ប្រកាស​ផ្តល់ជំនួយ​ចំនួន 1ពាន់​លាន​អឺរ៉ូ ឬ​ 1.04ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន។ លោក Store បាន​និយាយ​ថា ជំនួយ​សម្រាប់​ចំណែក​ដែល​នៅ​សល់​នៃ​ឆ្នាំ2022 និង​ឆ្នាំ2023 នឹង​រួមបញ្ចូល​ជំនួយ​មនុស្សធម៌ ការ​គាំទ្រ​ការ​ស្តារ​ប្រទេស​ឡើងវិញ និង​ការ​គាំទ្រ​ផ្នែក​ការពារ​ជាតិ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        220
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm