ច្រកព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង បើកដំណើរការប្រក្រតីឡើងវិញ ដោយគ្មានការរឹតត្បិតឯកសារ

2022/07/02 08:57:31 pm        1.5 K

បាត់ដំបង៖ ច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានបើកដំណើរការជាប្រក្រតីឡើងវិញ ដោយ ពុំមានការរឹតត្បិតលើឯកសារចេញចូលឆ្លងកាត់ព្រំដែនទៀតឡើយ។

សូមរំលឹកថា កាលពីដើមខែឧសភា ឆ្នាំ២០២២កន្លងទៅ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្នុង ភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ​ដោយមានភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជាអ្នកដំណើរកាន់ប័ណ្ណព្រំដែន មានបំណងចូលត្រឹមរង្វង់ខេត្ត អាចស្នាក់នៅមិនលើសពី៣ថ្ងៃ ត្រូវមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩។

ចំណែកអ្នកកាន់លិខិតឆ្លងដែនត្រូវមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លិខិតធានា​រ៉ាប់រង​សុខភាព​រង្វង់ទឹកប្រាក់ ៣០ម៉ឺនបាត និងចុះឈ្មោះក្នុងប្រព័ន្ធTHAILAND PASS ។

លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង​ ក្នុងស្រុកកំរៀង បានប្រាប់BTVថា ​ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២តទៅ ចំពោះអ្នកដំណើរត្រូវចេញទៅប្រទេស​ថៃ តម្រូវឲ្យមានឯកសារផ្ទាល់ខ្លួន ដូចជា លិខិតឆ្លងដែនមានសុពលភាព ឬប័ណ្ណព្រំដែន ប័ណ្ណ​ចាក់វ៉ាក់​សាំងកូវីដ-១៩ ចាប់ពី២ដូសឡើងទៅ ​ហើយចំពោះឯកសារដែលតម្រូវពីមុន​ត្រូវបានលើកលែងទាំងអស់ ។

លោកបានឱ្យដឹងទៀតថា សកម្មភាពដោះដូរទំនិញរវាងភាគីកម្ពុជា-ថៃ កំពុងប្រព្រឹត្តទៅជាប្រក្រតី ពុំមានបញ្ហារាំងស្ទះអ្វីឡើយ។ ទោះបីជាច្រកព្រំដែន ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ ប៉ុន្តែ ​ការអនុវត្តវិធានការសុខាភិបាលនៅបន្ត​រឹតបន្តឹង​ដោយគ្មាន​ការធ្វេសប្រហែសឡើយ ដើម្បី​ទប់ស្កាត់ការនាំ ចូលជំងឺកូវីដ-១៩ ៕អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm