បារាំង អេ​ស្ប៉ា​ញ អង់គ្លេស អាល្លឺម៉ង់​សុទ្ធតែ​ឈ្នះ​ការប្រកួត​ជំ​រុះ World Cup ជុំ​ទី២

2021/04/27 09:59:58 am        96

​បាល់ទាត់៖ ​ក្រុម​ជើងឯក​ពិភពលោក ២០១៨ បារាំង​រកបាន​ជ័យជំនះ​ដំបូង​ក្នុង​ពូ​ល D ក្រោយ​ឈ្នះ​នៅ​ទឹក​ដីកា​ហ្សា​ក់​ស្ថាន​។ ​​ប្រកួត​ដំបូង​នៅ​ទឹកដី​ប៉ារីស បារាំង​បើកឆាក​វគ្គ​ជំ​រុះ​របស់ខ្លួន​ដោយ​ស្មើ​អ៊ុយ​ក្រែ​ន​ក្នុង​ទឹកដី​ខ្លួនឯង ខណៈ​ការប្រកួត​នេះ Ousamne Dembele ​រកបាន​មួយ​គ្រាប់ និង​មួយ​គ្រាប់​ទៀត Sergiy Maliy ​ចូល​ទី​ខ្លួនឯង​។

​​ជ័យជំនះ​នេះ​ធ្វើ​បារាំង​ឡើងឈរ​លើ​គេ​ក្នុង​ពូ​ល D មាន ៤ពិន្ទុ ​ខណៈ​ហ្វាំ​ង​ឡង់ និងអ៊ុយ​ក្រែ​ន​មាន ២ពិន្ទុ​ដូចគ្នា​។​ ​​ងាក​មក​អាល្លឺម៉ង់ បានចាប់ផ្តើម​យុទ្ធនាការ​ប្រកួត​ជំ​រុះ​របស់ខ្លួន​ឥតខ្ចោះ ​ក្រោយ​ឈ្នះ​ប្រកួត​ទី​ពីរ​ក្នុង​ពូ​ល J នៅ​ទឹកដីរ៉ូ​ម៉ា​នី ១-០ ដោយ​គ្រាប់​បាល់​របស់ Serge Gnarbry​នាទី​ទី១៦​។ ​​បី​ពិន្ទុ​នេះ​អាល្លឺម៉ង់​បន្ត​ឈរលើ​គេ​មាន ៦ពិន្ទុ​ពេញ​ជាមួយ​ក្រុម​លេខ២ អា​ម៉េ​នី​មាន ៦ពិន្ទុ​ដូចគ្នា​។ មិន​ខុសពី​អាល្លឺម៉ង់ ក្រុម​អង់គ្លេស​ក៏​រកបាន​បី​ពិន្ទុ​លើក​ទី២ របស់ខ្លួន​ដែរ​ក្រោយ​ជ័យជំនះ​នៅ​ទឹកដី​អាល់​បា​នី​។ Harry Kane និង Mason Mount រកបាន​ម្នាក់​មួយ​គ្រាប់​ក្នុង​ជ័យជំនះ ២-០ នេះ​ធ្វើអោយ​ក្រុម​របស់លោក Gareth Southgate ឈរលើ​គេ​ក្នុង​ពូ​ល I នេះ​មាន ៦ពិន្ទុ​ពេញ​តាម​ពីក្រោយ​ដោយ​ប៉ូឡូញ​។

​​យប់មិញ​នេះ​ប៉ូឡូញ​បាន​យកឈ្នះ​អង់​ដូ​រ៉ា ៣-០ ខណៈ​ខ្សែប្រយុទ្ធ Bayern Munich, Robert Lewandowski រកបាន ២គ្រាប់​ម្នាក់ឯង​។ ប៉ូឡូញ និង​ហុង​គ្រី​ឈរ​លេខ២ និង​លេខ៣ មាន ៤ពិន្ទុ​ដូចគ្នា​។ ទៅ​មើល​ក្រុម​អេ​ស្ប៉ា​ញ​រកបាន​ជ័យជំនះ​ដំបូង​របស់ខ្លួន ក្រោយ​យកឈ្នះ​នៅ​ទឹកដី​ហ្ស​ក​ហ្ស៊ី​ទាំង​ប្រឹង ២-១​។ បន្ទាប់ពី​ការនាំ​មុខ​របស់​ក្រុម​ម្ចាស់ផ្ទះ​ហ្ស​ក​ហ្សី​នៅ​នាទី​ទី៤៣ ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ​ត្រូវ​តាម​ពីក្រោយ​នៅ​នាទី​ទី៥៦ ដោយ​ខ្សែប្រយុទ្ធ ManCity, Ferran Torres ខណៈ​គ្រាប់​ជ័យជំនះ​ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​នាទី​ទី៩០+២ ដោយ Dani Olmo​។ ​​អេ​ស្ប៉ា​ញ​ក្រោយ​ឈ្នះ​លើក​នេះ​ឡើងមក​លេខ២ មាន ៤ពិន្ទុ ​ខណៈ​ស៊ុយអែត​មាន ៦ពិន្ទុពេញ​ក្រោយ​ឈ្នះ​នៅ​ទឹកដីកូ​សូ​វ៉ូ ៣-០​។

​​ពូ​ល C អ៊ីតាលី​យកឈ្នះ​នៅ​ទឹកដី​ប៊ុល​ហ្ការី ២-០ ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ពេញ​ជាមួយ​ស្វ៊ី​ស​ដែល​ឈ្នះ ២ប្រកួត​ដូចគ្នា​ក្រោយ​ឈ្នះ​លី​ទុយ​អា​នី ១-០​។ ពូ​ល A ស៊ែ​ប និង ព័រទុយ​ហ្កា​ល់​ឈរ​លេខ១ និងលេខ២ មាន ៤ពិន្ទុ​បន្ទាប់ពី​ក្រុម​ទាំងពីរ​ស្មើគ្នា​កាលពី​ថ្ងៃ​សៅរ៍ ជាពិសេស​ព័រទុយហ្កាល់​មានឱកាស​គ្រាប់​ជ័យជំនះ​របស់ Cristiano Ronaldo ដែល​ផុត​ខ្សែបន្ទាត់​ទី​ទៅហើយ​ តែ​អាជ្ញាកណ្តាល​មើលមិនឃើញ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm