UNDP អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកៀរគរមូលនិធិសំខាន់ៗពីវិស័យឯកជន និងកាកបាទក្រហមកម្ពុជាដើម្បីគាំទ្រដល់ការបោសសម្អាតមីន

2022/07/03 03:20:54 am        1.0 K


ភ្នំពេញ៖ UNDP ចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានកៀរគរមូលនិធិសំខាន់ៗពីវិស័យឯកជន និងកាកបាទក្រហមកម្ពុជាដើម្បីគាំទ្រដល់ការបោសសម្អាតមីន ដែលបានចុះផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នំា២០២២ នេះ។

សកម្មភាពមីន មិនត្រឹមតែជាការបោសសម្អាតមីនឲ្យអស់ពីផ្ទៃដីដែលមានគ្រាប់មីននោះទេ សកម្មភាពមីន ផ្តោតការយកចិត្តទុកដាក់ដល់ប្រជាជន និងសង្គម រួមទាំងលទ្ធភាពនានាសម្រាប់ពួកគេក្នុងការទទួលបានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពរុងរឿង។

បច្ចុប្បន្ននេះ ប្រជាជនជិតមួយលាននាក់ទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងហានិភ័យ ខណៈពេលដែលពួកគេរស់នៅ និងប្រកបរបរ និង ធ្វើការងារក្នុងតំបន់ដែលមានគ្រាប់មីន និងយុទ្ធភ័ណគ្រឿងផ្ទុះសល់ពីសង្គ្រាម ដែលនៅតែបន្តសម្លាប់មនុស្ស ធ្វើឲ្យរងរបួស និងធ្វើឲ្យសហគមន៍មានការភ័យខ្លាច។ ទាំងនេះ បានរារាំងដល់ការអភិវឌ្ឍ និងការស្តារឡើង និងបង្កការរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ជនបទ។

ក្រោមការដឹកនាំរបស់ អាជ្ញាធរមីន - Cambodian Mine Action Authority (CMAA) ដែលត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងមូលនិធិសកម្មភាពមីន ការគាំទ្រនេះនឹងពន្លឿនកិច្ចការរួមនៃការកសាងសន្តិភាព ការអភិវឌ្ឍ និងការងារមនុស្សធម៌ ដែលធានាដល់សុខមាលភាពផ្លូវចិត្ត ស្ថេរភាពសេដ្ឋកិច្ច និងសង្គម និងផ្តល់ផ្ទៃដីសុវត្ថិភាពដល់សហគមន៍សម្រាប់ប្រើប្រាស់។

ជាលទ្ធផល វានឹងបង្កើតជាមារគាសម្រាប់កិច្ចការស្តារឡើងវិញដែលផ្តល់ជាប្រយោជន៍ផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គម។

UNDP បានត្រៀមខ្លួនបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងអជ្ញាធរមីន។

UNDP ចង់ឃើញសមិទ្ធិផលដ៏ធំធេងក្នុងសកម្មភាពមីននេះ ដោយសង្ឃឹមថានឹងមានការចែករំលែកការអនុវត្តល្អៗទាំងនេះ ក្នុងអំឡុងពេលនេះការប្រារព្ធខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងព្រឹត្តិការសកល និងថ្នាក់តំបន់នានាដែលបានគ្រោងទុកសម្រាប់សកម្មភាពមីនក្នុងឆ្នាំនេះ។

UNDP ជម្រុញឲ្យមានការបន្តចូលរួមចំណែកពីដៃគអភិវឌ្ឍន៍នានា និងវិស័យឯកជនក្នុងការអភិវឌ្ឍជាតិ ដើម្បីសម្រេចបានគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥ របៀបវារៈឆ្នាំ ២០៣០ និងការដែលមិនមាននរណាម្នាក់ត្រូវបានគេទុកចោល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm