អាជ្ញាធរខេត្តកំពត និងជំនាញប្តេជ្ញាជំរុញការងារចុះបញ្ជីដីធ្លីជូនពលរដ្ឋឲ្យបានឆាប់រហ័សបំផុត

2022/07/03 08:59:13 pm        793

កំពត៖ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកំពត បានប្តេជ្ញាថា នឹងខិតខំធ្វើយ៉ាងណា ឲ្យការងារចុះបញ្ជីដីធ្លី (វាស់វែង ចេញប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ទៅតាមគោលការ និងយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនប្រជាពលរដ្ឋរបស់ខ្លួន​។

ថ្លែងក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ ​នៃ​ការ​វិនិច្ឆ័យ ក្នុង​ដំណើរ​ការចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី១ ខែកក្កដា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា ដី​សំខាន់ណាស់សម្រាប់មនុស្ស ​​ដីគឺជាជីវិត​ ហើយដីក៏នាំមកនៅបញ្ហាច្រើនដែរ ជម្លោះខេត្តកំពតជាង ៩៩% គឺដោយសារដីធ្លី ដូច្នេះទើបរាជរដ្ឋាភិបាលមានយនុ្តការចុះបញ្ជីដីធ្លីជូនពលរដ្ឋ។ ហើយរដ្ឋបាលខេត្តកំពត និងមន្ទីរជំនាញ ពាក់ព័ន្ធសូមប្តេជ្ញាធ្វើយ៉ាងណាពន្លឿនការងារ​នេះឲ្យ​បាន​លឿនបំផុត។

ឯកឧត្តម បានបន្តទៀតថា បើទោះជាដីសំខាន់យ៉ាងណាក៏ដោយ សូមឲ្យប្រជាពលរដ្ឋប្រកាន់​នូវ​គោលការណ៍ស្មោះត្រង់ របស់នរណា អ្នកនោះយក ​ហើយមន្ត្រី​ និងប្រជាពលរដ្ឋ សូមកុំឃ្លាតឆ្ងាយ​ពីច្បាប់​ដោយសារតែអាហារបីពេលឲ្យសោះ។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោក ដាញ់ សារី បានបញ្ជាក់ថា ដំណាក់កាលបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យនេះ ពិតជា​មានសារៈសំខាន់ សូមប្រជាពលរដ្ឋនាំគ្នាមកពិនិត្យ និងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់។

ស្រុកបន្ទាយមាស បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់ពីថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០០៩ គិតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផលរួមមាន ​បានចុះបញ្ជីរួចបានចំនួន ៦២ភូមិ បានត្រៀមបិទផ្សារទិន្នន័យជាសាធារណៈ ៦ភូមិ ត្រៀមរៀបចំបិទផ្សាយបន្ត៣ភូមិ កំពុង​ចុះបញ្ជី១ភូមិ និងស្នើសុំប្រកាសតំបន់វិនិច្ឆ័យចំនួន៥ភូមិ ​នៅថ្ងៃទី៣ ខែកត្តដានេះ។ ដោយឡែកភូមិទូកមាសដែលត្រូវធ្វើការប្រកាសបិទផ្សាយ​ ទិន្នន័យ​ជាសាធារណៈនៅថ្ងៃនេះ មាន​ផ្ទៃដីសរុបចំនួន ៤៦១ហិកតា ស្មើនឹង ១២៣៤ក្បាលដី របស់ម្ចាស់ដី២៩៨ គ្រួសារ ៕

អត្ថបទ៖ អន សារឹម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm