រុស្ស៊ី​អះអាង​ពី​ការគ្រប់គ្រង​បាន​ទាំងស្រុង​តំបន់ Luhansk បន្ទាប់ពី​វាយ​ដណ្តើម​យកបាន​ទីក្រុង​ដ៏​សំខាន់ Lysychansk

2022/07/04 04:43:25 pm        1.4 K

​រុស្ស៊ី៖ រុស្ស៊ី​បាន​និយាយថា​ ខ្លួន​កំពុង​គ្រប់គ្រង​តំបន់ Luhansk ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​វាយដណ្ដើមបាន​ទីក្រុង Lysychansk ដែលជា​ទីក្រុង​ចុងក្រោយ​គ្រប់គ្រង​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់​នេះ​។

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ប្រា​ប់លោក ​Vladimir Putin កាលពី​ថ្ងៃអាទិត្យ​ថា ​កងកម្លាំង​របស់​ក្រុង ​Moscow បាន​វាយ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Lysychansk ទាំងស្រុង និង​តំបន់​លំនៅឋាន​មួយចំនួន​នៅក្បែរនោះ។ ទីបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ល្ងាច​អាទិត្យ​ថា កងទ័ព​របស់​ខ្លួន​ត្រូវបាន​បង្ខំ​ឲ្យ​ដកថយ​ពី​ទីក្រុង​នេះ ដោយ​និយាយ​ថា បើ​មិន​ដកថយ​ទេ ប្រាកដជា​នឹង​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មិន​ខាន​។ ​ទីបញ្ជាការ​យោធា​ខាងលើ​និយាយថា ដើម្បី​ជៀសវាង​ការបាត់​បង់ជីវិត ​កង​ការពារ​អ៊ុយ​ក្រែ​នត្រូវតែ​សម្រេចចិត្ត​ដកថយ​។ ​កាលពី​ដំបូង​ឡើយ​ខាង​អ៊ុយ​ក្រែ​ន​បាន​ទាត់ចោល​ការ​អះអាង​រប​ស់​រុស្ស៊ី។

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយថា រុស្ស៊ី​មិនទាន់​គ្រប់គ្រង​បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​នៅ​លើ​តំបន់​ជាយក្រុង​នេះ។ តែ​យ៉ាងណាលោក​បាន​ទទួល​ស្គាល់​ថា អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​។ ប៉ុន្តែ​កាលពី​យប់​ថ្ងៃអាទិត្យ លោក​បាន​ទទួល​ស្គាល់​ពី​ការបាត់បង់​ទីក្រុង​នេះ ដោយ​ប្ដេជ្ញា​វាយ​ដណ្ដើមយក​តំបន់​នោះ​មក​វិញ ដោយ​សំអាង​លើ​យុទ្ធសាស្ត្រ​របស់​កងទ័ព និង​ក្ដី​សង្ឃឹម​ថ្មី​លើ​អាវុធ​ទំនើប​ៗ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm