នគរបាល​និយាយ​ថា ​មនុស្ស ​៣​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក​

2022/07/04 05:11:47 pm        618

​ដាណឺម៉ាក៖ ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​បាញ់​ប្រហារ​មួយ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Copenhagen បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៣​នាក់ ហើយ​មនុស្ស​មួយ​ចំនួន​រង​របួស​ដែល​ក្នុង​នោះ​មនុស្ស ​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ​។

​ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃអាទិត្យ ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ខាងក្នុង​ផ្សារ​ទំនើប Field នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ដា​ណឺ​ម៉ាក។ ​រូបភាព​ពី​បណ្ដាញ​សង្គម​បាន​បង្ហាញ​ឲ្យ​ឃើញ​ ពី​មនុស្ស​កំពុង​រត់​ទាំង​ភ័យ​ស្លន់ស្លោ​ពេញ​ផ្សារ​ទំនើប និង​អង្គភាព​មន្ត្រី​អនុវត្តន៍​ច្បាប់​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​នៅ​កន្លែង​កើត​ហេតុ​។ នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្នងការ​នគរបាល​ក្រុង Copenhagen លោក Soren Thomassen បាន​និយាយ​ថា ​ជនរងគ្រោះ​រួម​ទាំង​បុរស​វ័យ​ ៤០​ឆ្នាំ និង​មនុស្ស​វ័យ​ជំទង់​ ២​នាក់។

​យោង​តាម​លោក Thomassen បុរស​វ័យ​ជំទង់​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ​ពី​បទ​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់​ប្រហារ​នេះ ហើយ​ពេលនេះ​រូបគេ​គឺជា​ជនសង្ស័យ​តែ​ម្នាក់​គត់​។ លោក​ថា យើង​សន្មត​ថា ជនសង្ស័យ​វ័យ​ ២២​ឆ្នាំ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​គឺជា​ជន​ដៃដល់​។ រូបគេ​កំពុង​កាន់​អាវុធ​ខ្លី​មួយ​ដើម​ និង​គ្រាប់កាំភ្លើង​ផង​ដែរ ដោយ​បន្ថែម​ថា​ ក្រុម​អ្នកស៊ើប​អង្កេត​ជឿ​ថា ​ជនសង្ស័យ​មិនបាន​ធ្វើ​សកម្មភាព​ជាមួយ​ជន​ណា​ផ្សេងទៀត​នោះ​ទេ ប៉ុន្តែ​ពួកគេ​មិន​ប្រកែក​ទេ លុះ​ត្រា​រក​ឃើញ​ភស្តុតាង​ពិត​ប្រា​ដក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm