គ្រូ​យូ​ដូ​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ចំពោះ​ការយកចិត្តទុកដាក់ និង​ស្នើ​ភាគី​ជប៉ុន​ឲ្យ​ជួយ​

2022/07/04 05:48:23 pm        359

​យូ​ដូ៖ លោក ម៉ារ វង្ស​វិបុល គ្រូបង្វឹក​ក្រុមកីឡា​យូ​ដូ​ជម្រើសជាតិ​កម្ពុជា បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​សម្ដេច​បាន​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ព្រមទាំង​បានស្នើ​ឲ្យ​ភាគី​ជប៉ុនជួយ​ដល់​វិស័យ​កីឡា​យូ​ដូ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ថែមទៀត។

​ការសម្ដែង​សេចក្ដី​រីករាយ និង​ការថ្លែងអំណរគុណ​រប​ស់​គ្រូបង្វឹក​កីឡា​យូ​ដូ​ជម្រើសជាតិ​កម្ពុជា​រូបនេះ បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោក​ Gotaro OGAWA ​អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជាឆ្នាំ​២០០០-២០០៣ ចូលជួប​សម្ដែង​ការគួរ​ស​ម្យ ហើយ​សម្ដេច​បានស្នើ​ឲ្យ​គ្រូបង្វឹក​យូ​ដូ​ខ្សែក្រវាត់​ខ្មៅ ៦​ដាន់​រូបនេះជួយ​ដល់​វិស័យ​កីឡា​យូ​ដូ​កម្ពុជាកាលពី​ថ្ងៃទី​៣០ ខែមិថុនា​កន្លងទៅ។​ ​តប​សំណើរ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ស្របពេលលោក​ OGAWA ​និង​សហការី មានបំណង​មកជួយ​ដល់​វិស័យ​កីឡា​យូ​ដូ​កម្ពុជា​ផង​នោះនៅ​ថ្ងៃ​បន្ទាប់ ពោលគឺ​នៅ​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៣០ ខែកក្កដា​ម្សិលមិញ លោក​ OGAWA ​រួមជាមួយ​គ្រូបង្វឹក​កម្រិត​ខ្ពស់​ជនជាតិ​អាល្លឺម៉ង់​លោកស្រី ម៉ា​យ៉ា ក៏បាន​ចុះទៅ​បង្ហាត់ និង​ចែករំលែក​ផ្ទាល់​ដល់​ក្រុមកីឡា​យូ​ដូ​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ប្រមូលផ្ដុំ​ហ្វឹក់ហាត់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​លោក ម៉ារ វង្ស​វិបុល បានចាត់ទុក​ការចែករំលែក​បទពិសោធ​ន៍ និង​បង្ហាត់បង្រៀន​របស់​អ្នកជំនាញ​មកពី​ជប៉ុន​នេះ គឺជា​កម្មវិធី​មួយ​ដ៏​សំខាន់ដើម្បី​កែតម្រូវ​ចំណុច​ខ្វះខាត និង​បំពេញបន្ថែម​នូវ​ទិ​និ​ច​ល្អៗ។ ម្យ៉ាង​នេះ​ក៏​ជាការ​សិក្សា​ពី​សំណាក់​លោក​ Gotaro OGAWA ​ហើយ​ពេល​លោក​ត្រឡប់​ទៅ​ជប៉ុន​វិញ លោក​នឹង​ធ្វើការ​ជាមួយ​សហព័ន្ធ​កីឡា​យូ​ដូជ​ប៉ុន ដើម្បី​ពិនិត្យ​លទ្ធភាព​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​កីឡា​យូ​ដូ​កម្ពុជា​បន្ថែម​ផងដែរ។​ ​គ្រូបង្វឹក​ដដែល​បន្ដថា ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី គឺជា​កម្លាំងចិត្ត​មួយ​ដ៏​ពិសេសដែល​ជំរុញ​ឲ្យ​សហព័ន្ធ ពិសេស​កីឡាករ​-​កីឡាការិនី​កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម។ ទន្ទឹម​ជាមួយគ្នា សហព័ន្ធ​ក៏​ត្រៀម​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅ​ចិន ហើយ​អញ្ជើញ​គ្រូ​បរទេស​មក​បង្ហាត់​ផ្ទាល់ ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀតផង។​

​សូមបញ្ជាក់ថា ក្នុង​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ ក្រុមកីឡា​យូ​ដូ​កម្ពុជាគឺ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿងដោយ​កីឡាការិនី អ៊ឹង នួន។ ប៉ុន្ដែ​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ក្រុម​យូ​ដូ​កម្ពុជាបាន​ប្ដេជ្ញា​ដណ្ដើម​មេដាយ​ឲ្យ​បាន​ច្រើនជាង​នេះ ស្របតាម​ផែនការមេ និង​ស​ន្ទ​ស្សន៍​មេដាយដែល​ដាក់​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm