ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ​២​នាក់ និង​មន្ត្រីនគរបាល​រដ្ឋ Texas ៣​នាក់​រង​របួស មុន​ធ្វើ​អត្តឃាត

2022/07/04 10:54:12 am        660

​សហរដ្ឋអាមេរិក៖ នគរបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ​២​នាក់ និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៤​នាក់​រង​របួសរួម​ទាំងមន្ត្រីនគរបាល​ ៣​នាក់ មុន​ពេល​ជនសង្ស័យ​ធ្វើ​អត្តឃាត​នៅផ្ទះ​មួយ​កន្លែង​ក្នុង​តំបន់ Dallas-Fort Worth ក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក​។ នគរបាល​បាន​និយាយ​ថា មនុស្ស ​៤​នាក់​ដែល​រង​របួស​មិន​គំរាមកំហែង​ដល់​អាយុជីវិត​ទេ​។

​លោក Rick Alexander បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការបាញ់បោះ​ដោយ​សេរី​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ 6:45យប់​ថ្ងៃ​សៅរ៍ នៅ​ពេល​ក្រុមមន្ត្រី​បានទទួល​របាយការណ៍​ពី​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ទីក្រុង​ជិតខាង Haltom City។ លោក Alexander បាន​និយាយ​ថា មាន​សេចក្ដីរាយការណ៍​ថា មនុស្ស ​២​នាក់​ត្រូវ​បាន​បាញ់សម្លាប់ ​ម្នាក់​ឈ្មោះ Collin Davis វ័យ​ ៣៣​ឆ្នាំ ​និង​ម្នាក់​ឈ្មោះ Amber Tsai វ័យ ៣២​ឆ្នាំ​។ លោក Alexander បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ Tsai ត្រូវ​បាន​រក​ឃើញ​សម្លាប់​នៅ​ក្នុង​ផ្ទះ ចំណែក Davis ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ខាងក្រៅ​ផ្ទះ​។ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​បាន​ទូរស័ព្ទ​ទៅ​លេខ ​911 ប៉ុន្តែ​មិន​ត្រូវ​បាន​បញ្ជាក់​អត្តសញ្ញាណ​ក៏​រង​របួស​ដែរ តែ​មិន​គំរាមកំហែង​ដល់​អាយុជីវិត​ទេ​។

​កាមេរ៉ា​សន្តិសុខ​ថត​ពី​ផ្ទះ​ជិតខាង​កាលពី​ថ្ងៃអាទិត្យ នៅ​សន្និសីទ​សារព័ត៌មាន​បាន​បង្ហាញ​ពី​នគរបាល ​៣​នាក់​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​នៅ​ពេល​មានការ​បាញ់​ប្រហារ​ភ្លាមៗ ​បាន​បង្អាក់​សកម្មភាព​របស់​នគរបាលបណ្ដាល​ឲ្យ​មន្ត្រី ​៣​នាក់​រង​របួស លោក​ថា ក្រុម​មន្ត្រី​បាន​បាញ់​តបត​វិញ ខណៈ​ខ្មាន់កាំភ្លើង​បាន​រត់គេច​ចេញ​ពី​ផ្ទះ​នោះតាម​ទ្វារ​ក្រោយ។​

តាម​ការ​តាម​ដាន​ពីលើ​អាកាស ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​អាយុ ២៨​ឆ្នាំ​ឈ្មោះ Edward Freyman បាន​បាញ់សម្លាប់​ខ្លួន​ឯង និង​ត្រូវ​បាន​រក​ឃើញ​កាំភ្លើង​វែង ដូចជា​អាវុធ​របស់​កងកម្លាំង​យោធា និង​កាំភ្លើងខ្លី​មួយ​ដើម។ លោក Cody Phillips ស្នងការ​នគរបាល​រដ្ឋ Texas បាន​និយាយ​ថា ខ្មាន់កាំភ្លើង និង​មនុស្ស​ ២​នាក់​ដែល​បាន​ស្លាប់ ម្នាក់​ស្គាល់​ខ្មាន់កាំភ្លើង ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់​ច្បាស់​ពី​ទំនាក់​ទំនង​របស់​ពួកគេ​ភ្លាមៗ​នៅឡើយ​ទេ​។ ទីភ្នាក់ងារ​ស៊ើបអង្កេត​រដ្ឋ Texas Rangers បាន​ធ្វើ​ការ​ស៊ើបអង្កេត​ហើយ តែ​ពុំ​ទាន់​មានការ​បញ្ជាក់​សកម្មភាព​សង្ស័យ​ណាមួយ​ ពាក់ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​នៅឡើយ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am