Cristian Ronaldo ចង់​ចាក​ចេញពី Manchester United រដូវក្តៅ​នេះ

2022/07/04 06:25:10 pm        264

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បានបង្ហាញ​ពី​ការចង់​ចាកចេញ​ពី​ក្រុម​បិសាច​ក្រហម Manchester United នៅ​រដូវក្តៅ​នេះ ប្រសិនបើ​ក្លិប​ទទួលបាន​សំណើ​សក្តិសម​ណាមួយ​។

​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​វិល​មកកាន់ Old Trafford វិញ​រដូវ​កាល​មុន​ក្រោយ​ចាក​ចេញពី Juventus​។ ​បើទោះបីជា​ការវិល​ត្រលប់​មកវិញ​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ក្លិប និង​ឈរ​លេខ៣ ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Premier League រដូវ​កាល​មុន Manchester United នៅតែ​បញ្ចប់​រដូវ​កាល​ជាមួយនឹង​លទ្ធផល​ខកបំណង​។ ​​Manchester United ក្រោម​ការដឹកនាំ​របស់ Ole Gunnar Solskjaer និង​អ្នកចាត់ការ​បណ្តោះអាសន្ន Ralf Rangnick បាន​ត្រឹម​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៦ មិនបាន​កៅអី​នៅ UEFA Champions League រដូវ​កាល​ថ្មី​ខាងមុខ​នេះឡើយ​។

​​មានន័យថា Ronaldo ដែល​នៅសល់​កុងត្រា​មួយឆ្នាំ​ទៀត​នោះមានឱកាស​លេង​ត្រឹម UEFA Europa League ជា​លើកដំបូង​ក្នុង​អាជីព​។ ​​Ronaldo ក្នុង​ការវិល​ត្រលប់មក Manchester United នេះ​គឺ​ក្នុង​គោលដៅ​ចង់​បញ្ចប់​អាជីព​នៅ Old Trafford ជាមួយនឹង​សមិទ្ធផល​ត្រចះត្រចង់​មួយ​។ ​​ក្រោម​ការ​កាន់តំណែងរ​បស់​អ្នកចាត់ការ​ថ្មី​លោក Erik ten Hag បានចាត់ទុក​ការរក្សា Ronaldo នៅ Old Trafford មួយ​រដូវ​កាល​ទៀត ជា​គោលដៅ​ចំបង​ក្នុង​គំរោង​ដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​។ ​​តោ​ខៀវ Chelsea និង Bayern Munich សុទ្ធតែ​ត្រូវបាន​សារព័ត៌មាន​ល្បីៗ​ជុំវិញ​អឺរ៉ុប​ចុះផ្សាយ​ថា កំពុង​ព្យាយាម​ទាក់ទង​នាំយក​ខ្សែប្រយុទ្ធ​វ័យ ៣៧ឆ្នាំ​រូបនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        291
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm