នគរបាល​ក្រុង Akron រដ្ឋ Ohio បញ្ចេញ​រូបភាព​វីដេអូ​នៃ​ការ​បាញ់​សម្លាប់​បុរស​អាមេរិក​ស្បែក​ខ្មៅ​

2022/07/04 06:41:13 pm        722

​សហរដ្ឋអាមេរិក៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា បុរស​ស្បែក​ខ្មៅ​ម្នាក់​គ្មាន​អាវុធ​ក្នុង​ដៃ​ត្រូវ​បាន​បាញ់​ស្លាប់​ នៅ​ពេល​នគរបាល​ក្នុង​រដ្ឋ Ohio បាន​ដេញ​តាម​រូបគេ​ដោយ​ថ្មើរ​ជើង។

​នគរបាល​ទីក្រុង Akron បាន​បញ្ចេញ​វីដេអូ​ពី​ការ​តាម​ស្វែងរក និង​សម្លាប់​បុរស​ស្បែក​ខ្មៅ​វ័យ​ ២៥​ឆ្នាំ​ឈ្មោះ Jayland Walker​។​ Walker បាន​ស្លាប់​ក្នុង​ការ​បាញ់រះ ក្រោយ​ការ​តាម​ស្វែងរក​ដោយ​ថ្មើរជើង និង​រថយន្ត​កាលពី​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​។ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ក្រុម​មន្ត្រី​បាន​ជឿ​ថា ជនរង​គ្រោះ​បាន​បាញ់​នគរបាល​មុន​ចេញពី​រថយន្ត និង​បារម្ភ​ថាបុរស​នោះ​បាញ់​លើ​ពួកគេ​ម្ដងទៀត​។ ពួក​គេ​បាន​និយាយ​ថា ក្រុម​មន្ត្រីបាន​ព្យាយាម​បញ្ឈប់​រថយន្ត​របស់ Walker ដោយសារ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​បើក​បំពាន ប៉ុន្តែ​ទំនងជា​មានការ​បាញ់​ប្រហារ​ពី​រថយន្ត​នោះ បាន​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​ឈប់​ចត​ធម្មតា​ទៅជា​បញ្ហា​សុវត្ថិភាព​សាធារណៈ​។​

​នគរបាល​បាន​និយាយ​ថា ប៉ុន្មាន​នាទី​ក្រោយមក​រថយន្ត​នេះ​បាន​បន្ថយល្បឿន ហើយ Walker ចេញពី​រថយន្ត​ដែល​នៅតែ​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ពាក់​ម៉ាស់ និង​រត់គេច​។ ​គេ​មិន​ច្បាស់​ទេ​ថា ​តើ​មាន​ប៉ុន្មាន​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​កងកម្លាំង​នគរបាល​ចំនួន ​៨​នាក់​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព ប៉ុន្តែ Walker ទ្រាំ​បាន​នឹង​ស្នាមរបួស​ជាង ​៦០គ្រាប់​។ ​មេធាវី​គ្រួសារ​របស់ Walker បាន​និយាយ​ថា បុរស​ស្បែក​ខ្មៅ​រូប​នេះ​ដេក​ដួល​លើ​ដី ខណៈ​ក្រុម​មន្ត្រី​នៅតែ​បន្ត​បាញ់​ស្រោច​។ កាំភ្លើងខ្លី​មួយ​ដើម ទស្សនាវដ្ដី​មួយ​ក្បាល និង​ចិញ្ចៀន​រៀបការ​មួយ​វង់​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​កៅអី​រថយន្ត​របស់​បុរស​ស្បែក​ខ្មៅ​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm