ការអនុវត្តបង់របបប្រាក់សោធនសម្រាប់បុគ្គលិកក្នុងវិស័យឯកជន នឹងចាប់ពីដើមខែតុលា

2022/07/04 07:19:38 pm        2.1 K

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម នឹងចាប់ផ្តើមការអនុវត្តបង់ភាគលើរបបប្រាក់សោធន សម្រាប់សហគ្រាស គ្រឹះស្ថាន ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខ បន្ទាប់ពីរបបសន្តិសុខសង្គម​ផ្នែក​ប្រាក់សោធន បានដាក់ឲ្យអនុវត្តនៅក្នុងឆ្នាំ២០២២នេះ សម្រាប់បុគ្គលដែលស្ថិតនៅក្រោមបទ​ប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ នៃបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស. បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៤ ខែកក្កដានេះថា អនុក្រឹត្យថ្មី មានវិសាលភាព អនុវត្តចំពោះបុគ្គលទាំង​ឡាយណា ​ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរាប់បញ្ចូលទាំងបុគ្គល​ដែល​ធ្វើការចាប់ពី ​២កន្លែងឡើងទៅ។

ឯកឧត្តម បានឲ្យដឹងទៀតថា ក្នុងចន្លោះពេលពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្រុមការងារ ប.ស.ស នឹងចុះផ្សព្វផ្សាយសហគ្រាសូទាំងប្រទេសតែម្តង ដើម្បីចុះទៅពន្យល់​​សហគ្រាស គ្រឹះស្ថាន ឲ្យបានយល់​ ក៏ដូចជកម្មករនិយោជិតឲ្យគាត់យល់ពីកាតព្វកិច្ចដែល​ត្រូវបង់​ភាគទានមក ប.ស.ស ដើម្បីទទួលបានប្រាក់សោធននិវត្តន៍នៅពេលអនាគត។

ឯកឧត្តមប្រធាន បានបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់មានគោលការណ៍នៅឡើយទេ ប៉ុន្តែយើងកំពុង​តែ​ធ្វើការសិក្សាទៅលើពួកគាត់។ ឯកឧត្តម បន្ថែមថា យើងក៏កំពុងរៀបចំលិខិតបទដ្ឋានមួយទៀត ដើម្បី​ឲ្យពួកគាត់ចូលទៅក្នុងប្រព័ន្ធទាំងអស់ក្នុងរបបទាំងឡាយ ដូចទៅនឹងកម្មករនិយោជិតទាំង​អស់​ផងដែរ ដែលឲ្យពួកគាត់បង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គម ហើយពួកគាត់នឹង​ទទួល​បាន​របបទាំងនោះដូចគ្នា។

សូមជម្រាបជូនថា ការបង់ភាគលើរបបប្រាក់សោធននេះ សម្រាប់រយៈពេល ៥ឆ្នាំដំបូង ត្រូវកំណត់ក្នុងអត្រាស្មើនឹង​ ៤ភាគរយ ​នៃប្រាក់ឈ្នួលជាប់ភាគទាន។

ក្នុងនោះ ២ភាគរយ ជាបន្ទុកនិយោជក​ និង ២ភាគរយ​ ជាបន្ទុកកម្មករនិយោជិត។ ការបង់ភាគទាន​ផ្នែកប្រាក់​សោធន​ត្រូវធ្វើជាប្រចាំខែ៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
2026/11/04 07:01:45 am        1
ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន
2026/11/04 07:00:16 am        1
កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងបី
2026/11/03 07:12:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ

2026/11/04 07:01:45 am
​ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន
2026/11/04 07:00:16 am
​កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងបី
2026/11/03 07:12:01 pm
​រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយមន្ត្រីអាស៊ីអាគ្នេយ៍ ស្រប​ពេល​ក្រុង​ប៉េកាំងជំរុញទំនាក់ទំនង
2026/11/03 06:59:30 pm
​អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
2026/11/03 06:57:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 08:22:39 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm