ទំហំទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានទឹកប្រាក់ជាង៩៧០លានដុល្លារ

2022/07/04 07:37:17 pm        680

ភ្នំពេញ៖ ទំហំផ្សារនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានកើនឡើងជាលំដាប់ ខណៈរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម តម្រូវឱ្យអាជីវកម្ម ពាណិជ្ជកម្ម ចុះបញ្ជី ដើម្បីទទួលសិទ្ធស្របច្បាប់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំទីផ្សារសរុបនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​នៅកម្ពុជា ក្នុងឆ្នាំ២០២១ មានតម្លៃទឹកប្រាក់ ៩៧០,១លានដុល្លារ បានកើនឡើងពី ៨១៣,២៥លានដុល្លារ ក្នុងឆ្នាំ ២០២០។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចំណូលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាម​វិស័យ​នីមួយៗ កាលពីឆ្នាំ ២០២១ រួមមាន៖ សំលៀកបំពាក់ ២៦៣,៣០លានដុល្លារ, គ្រឿង​អេឡិចត្រូនិក ២៥៤,៤លានដុល្លារ, គ្រឿងសម្អាង ​ផលិតផលសុខភាព ​និងសម្ភារៈប្រើប្រាស់ ២៣០,៥លានដុល្លារ, សម្ភារៈក្មេងលេង ​សម្ភារៈកម្សាន្ត និងសម្ភារៈកែច្នៃផ្សេងៗ ៦២,៩៤លានដុល្លារ, ម្ហូបអាហារ ៥៧,១៩លានដុល្លារ, គ្រឿង​សង្ហារិម ៤៦,២៩លានដុល្លារ ​និងប្រព័ន្ធផ្សព្វផ្សាយ ១១,១៩លានដុល្លារ។

យោងតាមរបាយការណ៍ដដែល ចំនួនអ្នកប្រើប្រាស់អ៊ិនធើណេត នៅកម្ពុជា មានជាង១៣លាននាក់ ខណៈចំនួនអ្នកប្រើប្រាស់ស៊ីមកាតទូរស័ព្ទមានចំនួន ២២លាននាក់។

តាមការប៉ាន់ប្រមាណនៅឆ្នាំ ២០២២នេះ ទំហំ​ទីផ្សារនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​នៅកម្ពុជា ​នឹងកើនដល់ប្រមាណ ១១១៧,២៩លានដុល្លារ ​និងបន្តកើនដល់ប្រមាណ ១៧៨២,៣៤ លានដុល្លារ នៅឆ្នាំ ២០២៥ខាងមុខ។

ក្រសួងពាណិជ្ជកម្ម បានតម្រូវឲ្យម្ចាស់អាជីវកម្មអនឡាញទាំងអស់នៅទូទាំងប្រទេស មកធ្វើការ​ចុះ​បញ្ជីនៅក្រសួង ​ដើម្បីចៀសវាងការផាកពិន័យដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកក្កដា ​ឆ្នាំ ២០២២។

សូមបញ្ជាក់ថា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកដែលចូល​ជាធរមានកាលពី​ចុង​ឆ្នាំ​២០២០ បានដើរតួនាទីជាមូលដ្ឋានច្បាប់ដ៏សំខាន់ ​សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក ​ជាពិសេសដើម្បីការពារផលប្រយោជន៍ ​និងបង្កើត​ទំនាក់ទំនង​ប្រកបដោយ​ទំនុក​ចិត្តខ្ពស់​ជាមួយអ្នកប្រើប្រាស់អេឡិចត្រូនិក​ ក៏ដូចជា ​ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និង​បរទេសឲ្យមកបណ្តាក់ទុននៅកម្ពុជា៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm