លោក Zelenskyy​ ជួប​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​និយាយ​ថា កងកម្លាំង​ទីក្រុង Kyiv នៅតែ​ប្រយុទ្ធ​ជាមួយ​ទាហាន​រុស្ស៊ី​

2022/07/04 07:55:41 pm        634

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា កងកម្លាំង​របស់​ទីក្រុង Kyiv នៅតែ​ប្រយុទ្ធ​ជាមួយ​ទាហាន​រុស្ស៊ី​នៅ​ជាយក្រុង Lysychansk ប៉ុន្តែ​វា​ជា​ស្ថានភាព​លំបាក និង​គ្រោះថ្នាក់​ខ្លាំង​។ លោក Zelenskyy បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា ​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលីលោក Anthony Albanese ដែល​បានប្រកាស​ជំនួយ​យោធា​របស់​អូស្ត្រាលី​បន្ថែមទៀត ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។


លោក Zelenskyy បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Kyiv ថា ​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​កំពុងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​អាចធ្វើ​បាន​។ លោក​បាន​ទទួលស្គាល់ថា កងកម្លាំង​រុស្ស៊ី​ទទួលបាន​ប្រយោជន៍​នៅក្នុង​ទីក្រុង​នេះ ដោយ​លោក​បានចាត់ទុក​វា​ថា ​ជា​កន្លែង​ទន់ខ្សោយ​របស់​យោធា​អ៊ុយ​ក្រែ​ន​។​ ​ការដណ្តើមយក​ទីក្រុង Lysychansk នឹង​ផ្តល់ឱ្យ​រុស្ស៊ី​នូវ​ទឹកដី​បន្ថែមទៀត ដើម្បី​បង្កើន​ការវាយប្រហារ​លើ​តំបន់ Donetsk ខណៈ​ពួកគេ​ជំរុញ​យុទ្ធនាការ​នៅក្នុង​តំបន់ Donbas ជា​តំបន់​មាន​អណ្តូងរ៉ែ និង​រោងចក្រ ជា​កន្លែង​ដែល​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​ទីក្រុង​មូ​ស្គូ បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ឆ្នាំ2014។​

​ប្រសិនបើ​រុស្ស៊ី​ទទួលបាន​ជ័យជំនះ​នៅ​តំបន់ Donbas អ៊ុយ​ក្រែ​ន​នឹង​បាត់បង់​មិន​ត្រឹមតែ​ទឹកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទំនងជា​ភាគច្រើន​នៃ​កងកម្លាំង​យោធា​ដែលមាន​សមត្ថភាព​បំផុត​របស់ខ្លួន ដែល​បើកផ្លូវ​ឱ្យ​ទីក្រុង​មូ​ស្គូ​ដណ្តើមយក​ទឹកដី​បន្ថែម​ទៀត និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ ដើម្បី​កំណត់​លក្ខខណ្ឌ​សម្រាប់​ទីក្រុង​គី​វ​។ ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នាយករដ្ឋមន្ត្រី​អូស្ត្រាលីលោក Anthony Albanese បានប្រកាស​ពី​ការបន្ថែម​បញ្ជី​ដាក់ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី និងអ្នកមានអំណាច​របស់​រុស្ស៊ី​។ មុនពេល​ជំនួប​ជាមួយលោក Zelenskyy លោក Albanese បាន​ទៅ​ពិនិត្យមើលទីក្រុង Irpin, Bucha និង Hostomel ដែល​ហែកហួរ​ដោយ​សង្គ្រាម៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        31
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm