អាជ្ញាធរជាតិព្រះវិហារ សហការជាមួយសាកលវិទ្យាល័យចំនួន០៣ ប្រកាសជ័យលាភីប្រកួតស្នា​ដៃ​រចនា​ផ្ទាំងផ្សព្វផ្សាយ

2022/07/04 08:09:07 pm        781

ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យ Limkokwing បានរៀបចំ​ប្រកាស​ជ័យលាភី​ការ​ប្រកួតប្រជែង​ស្នាដៃ​រចនា​ផ្ទាំង​ផ្សព្វផ្សាយស្តីពី​ការ​អបអរសាទរ​គម្របខួបលើកទី១៤ ​នៃការចុះបញ្ជីប្រាសាទព្រះវិហារ​ ជាបេតិកភណ្ឌពិភពលោក​ (៧ កក្កដា ២០០៨-៧ កក្កដា ២០២២) ​នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ។

ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ ​នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍ថា ​កម្មវិធីនេះ រៀបចំឡើងដើម្បី​រំលឹកដល់​ខួប​នៃការដាក់​បញ្ចូល ​ហើយក៏ជា​ការ​រំលឹក​ដល់ការលៈបង់គ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល​ អ្នកជំនាញ ក្នុងការ​ដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ​ជាសម្បតិ្តបេតិកភណ្ឌពិភពលោក ​និងជាការផ្ញើសារជូន​ដល់ប្រជាពលរដ្ឋ និងយុវជន​ជំនាន់​ក្រោយទាំងអស់ ​ឲ្យមានការចាប់​អារម្មណ៍​ចូលរួម​ចំណែកក្នុងការលើកកម្ពស់ តម្លៃនៃ​សម្បតិ្ត​បេតិកភណ្ឌវប្បធម៌ ​ក្នុងនោះ​មិនមែនមានតែប្រាសាទព្រះវិហារ​មួយនោះទេ ​គឺមានប្រាសាទ​នៅតំបន់អង្គរ ​ប្រាសាទ​តំបន់សំបូរព្រៃគុក ហើយក្រៅពីនោះយើងក៏មាន​សម្បតិ្តបេតិកភណ្ឌ​វប្បធម៌​អរូបី បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​ នៃមនុស្សជាតិជាច្រើន។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ផេង សំអឿន អគ្គនាយករង នៃអាជ្ញាធរជាតិព្រះវិហារ​ បានលើកឡើងថា ចាប់តាំងពីរមណីយដ្ឋាន​ប្រាសាទព្រះវិហារ ​បានចុះបញ្ជី​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក គឺ​អាជ្ញាធរព្រះវិហារ ​តែងតែ​ប្រារព្ធ​នូវខួបអបអរសាទរ ​នៃការដាក់​បញ្ចូល​ប្រាសាទព្រះវិហារ ជា​សម្បតិ្តបេតិកភណ្ឌពិភពលោក ​ក្នុងគោលបំណងសំខាន់ពីរ ​គឺទី១៖ ដើម្បីរំលឹកជាប្រចាំ ដែល​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ​និងទី២៖ ចង់​ពញ្ញាក់​ស្មារតី​ឲ្យប្រជាពលរដ្ឋកម្ពុជា ត្រូវតែចងចាំគិតគូរ ​នូវបេតិកភណ្ឌវប្បធម៌ជាតិ។

បើតាមលោក គឹម សំណាង អនុប្រធាននាយកដ្ឋាន​គ្រប់គ្រងដែនដីនគរូបនីយកម្ម និងអភិវឌ្ឍន៍​សហគមន៍ ​នៃអាជ្ញាធរជាតិព្រះវិហារ​ បានឲ្យដឹងថា ​អាជ្ញាធរជាតិព្រះវិហារ បានធ្វើសេចកី្តជូន​ដំណឹង​ពីការប្រកួតប្រជែងនេះជាផ្លូវការ​ មានរយៈពេលប្រមាណជិត៣សប្តាហ៍ ​ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣០​ ខែមិថុនឆ្នាំ២០២២។ ចំនួនក្រុមនិសិ្សតដែលបានដាក់ស្នាដៃ មានចំនួនសរុប ​៣៨ផ្ទាំង ទាំង​វិចិត្រកម្ម និងGraphic Design ដែលនិសិ្សតទាំងនោះមានមកពី០៣ ​សាកលវិទ្យាល័យ ហើយ​ប្រធានបទ នៃការប្រកួតប្រជែងនេះ ​គឺផ្តោតទៅលើតម្លៃសំខាន់ៗ ​របស់ប្រាសាទព្រះវិហារ ដូចខាង​ក្រោម៖ តម្លៃលេខធ្លោ ​ជាសកលរបស់ប្រាសាទ​ តម្លៃនៃបរិស្ថានធម្មជាតិនៅជុំវិញប្រាសាទ និងតម្លៃមនុស្សជាតិ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm