អ្នកចាំទី Man United, Dean Henderson ចាក​ចេញទៅ Nottingham Forest ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង

2022/07/04 09:27:24 pm        93

បាល់ទាត់៖ ​ក្លិប​ឡើងមក​ថ្មី Nottingham Forest បានប្រកាស​ពី​ការនាំយក​អ្នកចាំទី​អង់គ្លេស Dean Henderson ពី​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះកំពុង​ស្វែងរក​តំណែង​ដៃ​ទីមួយ​ក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន បន្ទាប់ពី​ប្រជែង​មិន​ឈ្នះ​អ្នកចាំទី​អេ​ស្ប៉ា​ញ David de Gea នៅ Old Trafford​។​

​​Dean Henderson ធ្លាប់​រក្សា​សំណាញ់​ទី​មិនឱ្យ​គូប្រកួត​ស៊ុត​ចូល ១៧ប្រកួត​ក្នុងការ​បង្ហាញខ្លួន ៤៩ប្រកួត​នៅ Premier League តែ​មិនដែល​បាន​ចូល​លេង​វិញ​ឡើយ​តាំងពី​ខែឧសភា​ ឆ្នាំ២០២១​។ ​​កិច្ចសន្យាខ្ចី​ជើង​នេះមិន​ចងក្រង​លក្ខខណ្ឌ​ទិញ​ផ្តាច់​ឡើយ​តែ Nottingham Forest នឹង​រ៉ាប់រង​ប្រាក់​ឈ្នួល​របស់ Henderson ទាំងស្រុង​។ ​​Dean Henderson ជា​កីឡា​ករទី២ ដែល​មកកាន់ Nottingham Forest បន្ទាប់ពី​ក្លិប​ដែល​ទើប​ឡើង​ថ្មី​នេះ​ទើបបាននាំយក​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Taiwo Awoniyi ពី Union Berlin ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ក្លិប ១៧លាន​ផោន​។ ​​សូមបញ្ជាក់ថា Nottingham Forest បាន​ឡើងមក​កាន់​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស​ក្រោយ​ខកខាន​តាំងពី​ឆ្នាំ១៩៩៩ ខណៈ​នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ដោយ​ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី Newcastle United ថ្ងៃទី៦ ខែសីហា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        69
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        81
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm