អ្នកការទូត​រុស្ស៊ី​ដែល​ត្រូវបាន​បណ្តេញចេញបានចាក​ចេញពី​ប្រទេស​ប៊ុលហ្គារី​

2022/07/04 09:34:18 pm        1.6 K

​ប៊ុលហ្គារី៖ អ្នកការទូត​រុស្ស៊ី​បានមក​ដល់​អាកាសយានដ្ឋាន Sofia បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​ប៊ុលហ្គារី។ អ្នកការទូត​រុស្ស៊ី​ម្នាក់​បាន​និយាយថា យន្តហោះ​រុស្ស៊ី​ពីរ​គ្រឿង​បាន​ចាក​ចេញពី​ប្រទេស​ប៊ុលហ្គារីកាលពី​ថ្ងៃអាទិត្យ ដោយមាន​បុគ្គលិក​ការទូត​រុស្ស៊ី​ជាច្រើន​នាក់ និង​ក្រុមគ្រួសារ​របស់​ពួកគេ ក្នុងពេល​មានការ​បណ្តេញចេញ​ដែល​បណ្តាលឱ្យ​ភាព​តានតឹង​កើនឡើង ​រវាង​ប្រទេស​ជិតស្និទ្ធ​ជា​ប្រវត្តិសាស្ត្រ​ទាំងពីរ​នេះ​។​

​លោក Filip Voskresenski អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន ​នៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី Sofia ប្រទេស​ប៊ុលហ្គារីមុនពេល​ជើងហោះហើរ​ចាកចេញ​ថា លោក​ស្ថិត​ក្នុងចំណោម​បុគ្គលិក​ការទូត​រុស្ស៊ី​ចំនួន 70នាក់​ដែល​បានប្រកាសថា ពួកគេ​លែង​ត្រូវបាន​ស្វាគមន៍កាលពី​សប្តាហ៍​មុន ហើយ​បាន​បង្គាប់​ឱ្យ​ចាក​ចេញពី​ប្រទេស​នេះ​នៅត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​។​ ​ការសម្រេចចិត្ត​ក្នុងការ​បណ្តេញ​អ្នកការទូត​ចេញ​របស់​ប្រទេស​ប៊ុលហ្គារី ត្រូវបាន​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​ស្តីទីលោក Kiril Petkov ដែល​បាន​ប្រកាន់​ជំហរ​រឹងមាំ​ប្រឆាំង​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ថ្ងៃទី24 ខែកុម្ភៈ​។

​កាលពី​ថ្ងៃ​សុក្រ ឯកអគ្គរដ្ឋទូត​រុស្ស៊ីលោក Eleonora Mitrofanova បានចេញ​ឱសានវាទ​ដល់​ប្រទេស​ប៊ុលហ្គារីឲ្យ​កែប្រែ​ការសម្រេចចិត្ត​របស់ខ្លួន និង​បាន​គំរាមថា​ ទីក្រុង​មូ​ស្គូ​នឹងកាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ទាំងស្រុង​។ ការបណ្តេញចេញ បានធ្វើ​ឲ្យ​ទំនាក់ទំនង​ផ្នែក​ការទូត​កាន់​តែមាន​តានតឹង​ខ្លាំង ខណៈ​ចំនួន​អ្នកការទូត​រុស្ស៊ី​ច្រើន​បំផុត​មិន​ធ្លាប់មានត្រូវបាន​ប្រទេស​ប៊ុលហ្គារី​បណ្តេញចេញ ដែល​ប៊ុលហ្គារី​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប និងអង្គការ​ណា​តូ​។​ ​​ប៊ុលហ្គារីបាន​គាំទ្រ​យ៉ាងខ្លាំងចំពោះ​ការដាក់ទណ្ឌកម្ម​ របស់​ប្រទេស​លោកខាងលិច​លើ​ទីក្រុង​មូ​ស្គូ ចាប់តាំងពី​ចាប់ផ្តើមសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជាង​បួន​ខែ​កន្លងទៅនេះ​។ កាលពី​ចុងខែ​មេសា រុស្ស៊ី​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ទៅ​ឲ្យ​ប្រទេស​ប៊ុលហ្គារី បន្ទាប់ពី​មន្ត្រី​បាន​បដិសេធ​ការទាមទារ​របស់​ក្រុង​មូ​ស្គូ​ ក្នុងការ​បង់ថ្លៃ​ឧស្ម័ន​ជា​ប្រាក់​រូ​ប្លិ៍ (រូបិយប័ណ្ណ​របស់​រុស្ស៊ី)៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        103
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm